ជាមួយនឹងរាងស្តើង ទម្ងន់ស្រាលត្រឹមតែ 168ក្រាម និងកម្រាស់ 8.3 មីលីម៉ែតគឺមានតែទូរស័ព្ទ Galaxy Note 3 តែប៉ុណ្ណោះទេដែលមានពន្លឺដ៏រលោង ។ ការរចនាថ្មីនេះ បាន ធ្វើឲ្យទូរស័ព្ទ Galaxy Note 3 មាន់តែពិសេស និងទំនើបជាងមុនថែមមួយកម្រិតទៀត ។ ទោះបីជាយ៉ាងណាក៏ដោយក្រុមហ៊ុន Samsung ក៏ផ្ដល់ជូននូវគម្រោងបន្តដែលអាចរក ជាវបានជាមួយស្រោមស្រោបទូរស័ព្ទពណ៌ស្បែកដែលជាម៉ូដដ៏ប្រណីតសម្រាប់អ្នកប្រើប្រាស់ផងដែរ ។ ជាមួយនឹងអេក្រង់ HD បានពេញសមត្ថភាពក្នុងការបង្ហាញរបស់ទូរស័ព្ទ Galaxy Note 3 ថ្មីនេះឲ្យកាន់តែមានភាពប្រសើរឡើងបើប្រៀបធៀបទៅទូរស័ព្ទ ជំនាន់មុន ។ ការបង្ហាញរូបភាពច្បាស់ហើយមានពន្លឺភ្លឺដូចធម្មជាតិ ស្រដៀងគ្នាទៅនឹងទូរស័ព្ទ Galaxy S4ផងដែរ ។ មួយវិញទៀតអេក្រង់របស់វាស្តើង និងមានទំហំធំ ហើយសំខាន់ជាងនេះ ទៀតម៉ាស៊ីនមានដំណើរការស្រួលផងដែរ ។
ប្រភព: sohoa.vnexpress.net
