ក្នុងខែកញ្ញានេះ ជាពេលដែលក្រុមហ៊ុនធំៗដូចជា ក្រុមហ៊ុនទូរស័ព្ទ Apple និងក្រុមហ៊ុនទូរស័ព្ទ Sumsung បង្ហាញនូវទូរស័ព្ទថ្មីៗរបស់ពួកគេជាមួយនឹងសមត្ថភាពដ៏ពិសេសបន្ទាប់ ពីមានការបង្ហាញជាហូរហែរកាលពីចុងឆ្នាំមុន ។ ប្រសិនបើ ក្រុមហ៊ុនទូរស័ព្ទ Apple បង្ហាញ ទូរស័ព្ទ iPhone 5S និងទូរស័ព្ទ iPhone 5C នោះទូរស័ព្ទ Sony Z1 Honami និងទូរស័ព្ទ Sumsung Galaxy Note បន្ថែមជាមួយនាឡិការដ៏ពិសេស Galaxy Gear របស់ក្រុមហ៊ុន Sumsung ក៏ត្រូវបានបង្ហាញផងដែរ ។ ក្រុមហ៊ុន Samsung បានឈានមុខនៅពេលដែល ក្រុមហ៊ុន Apple បាន បើកដំណើរទូរស័ព្ទទាំងពីរមុន ។ ការឈានមុខនេះដោយសារតែទូរស័ព្ទរបស់ក្រុមហ៊ុន Sumsung មានអេក្រង់ទំហំធំ និងមានការប្រើប្រាស់ប្រព័ន្ធ Andriod ទៀតផង ។ ជាមួយក្រុមហ៊ុន Sumsung ទូរស័ព្ទ Galaxy Note 3មានបំពាក់ខួរក្បាល Qualcomm Snapdragon 800 និងមានអង្គចងចាំទំហំ 3GB មានភ្ចាប់ប្រព័ន្ធ LTE (នៅតាមផ្សារ មួយចំនួន) ។
ប្រភព : kenh14.vn
