ព័ត៌មាន

ការរចនាទូរស័ព្ទ iPhone 5S អេក្រង់ទំហំ4.7 ថ្មី

    បើទោះបីជា​​​​​ ទូរស័ព្ទ iPhone 5S មិនទាន់មានកំណែរទម្រង់អ្វីអស្ចារ្យក៏ដោយ ក៏វាមានរូបរាងដែលគួរឲ្យទាក់ទាញ ជាមួយ នឹងប្រព័ន្ធដំណើរការ iOS និងមានកម្មវិធី Fingerprint ពិសេសដែលទើបរកឃើញថ្មីទៀតផង ។ ជាមួយគ្នានេះដែរ ទូរស័ព្ទ iPhone 5S គឺជាទូរស័ព្ទថ្មីបន្ទាប់ពីទូរស័ព្ទ iPhone 5 ដែលប្រើប្រាស់អេក្រង់ HD មានកាមេរ៉ាទំហំ 720 ភិចសែល ។ ទូរស័ព្ទ iPhone 5S បានរចនាឡើងដោយមានអេក្រង់ទំហំ 4.7 អ៊ីង និងមានប្រព័ន្ធប្រត្តិបត្តិការ Android ថែមទៀតផង ។ បើយោងតាមពត៌មាន ដែលបានបង្ហោះរូបភាព ថ្មីៗបានបង្ហាញថា​ វាមិនមាន ការផ្លាស់ប្តូរអ្វីច្រើទេគ្រាន់តែថា អេក្រង់របស់វាធំងាយស្រួលក្នុងការប្រើប្រាស់ ដោយវាមានកាមេរ៉ាទំហំរហូតដល់ 13 មេហ្គាភិចសែល ។ លើសពីនេះទៅទៀតវាមានបំពាក់ប្រព័ន្ធខួរក្បាល Guad-Core មានល្បឿន1.6 GHz ហើយមានថាមពលថ្មរហូតដល់ 2.500mAh.

    ប្រភព: kenh14.vn