រយ:ពេលប្រាំមួយសប្តាហ៍កន្លងផុតទៅហើយ មានពត៌មានជា ច្រើនបន្តបន្ទាប់ពីទូរស័ព្ទស្មាតហ្វូន Amazone ថ្មី ។ ពត៌មានទាំងអស់នេះ ប្រាកដជាធ្វើឲ្យទូរ ស័ព្ទស្មាតហ្វូនមួយនេះកាន់តែមានប្រជាប្រិយភាពនៅលើទីផ្សារ ។ ដោយយោងតាមការពិនិត្យមើលកន្លងមក ទូរស័ព្ទស្មាតហ្វូន Amazone នឹងមិនគិតថ្លៃលើសេវា កម្មផ្សេងៗ នៅពេលដែលបានដាក់លក់នៅលើប្រព័ន្ធអ៊ិនធើណែត ។ នាយកក្រុមហ៊ុនរបស់ទូរស័ព្ទស្មាតហ្វូន Amazone បានបង្ហាញថាវាជា ទូរស័ព្ទដែលកាន់តែ ពេញនិយម និងមានភាពងាយស្រួលក្នុងការប្រើ ប្រាស់ថែមមួយកម្រិតទៀត ។ទោះបីជា យ៉ាងណាក៏ដោយក្រុមហ៊ុន របស់រស័ព្ទស្មាតហ្វូន Amazoneមិនទាន់ បានកំណត់កាលបរិច្ឆេទដើម្បី ធ្វើការបង្ហាញនៅឡើយទេ ។ ម៉្យាងវិញទៀត វាមានកម្មវិធីវីដេអូ 3D ដែលមានរួចជាស្រេចជាមួយនឹងវែនតារបស់វា ។ បច្ចេកវិទ្យាថ្មីមួយ នេះនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តក្នុងការប្រើប្រាស់ថែមមួយ កម្រិតទៀត ។ យ៉ាងណាមិញ ដើម្បីគ្រប់គ្រងបញ្ហារបស់ភ្នែក ទូរស័ព្ទស្មាតហ្វូន Amazoneនឹងបង្ហាញវែនតាការពារភ្នែករបស់ខ្លួន ទៅក្នុងទីផ្សារផងដែរ ។
ប្រភព: kenh14.vn
