តើទូរស័ព្ទមួយណាដែលបានបង្ហាញនៅសាល IFA 2013?

     ការបង្ហាញក្នុងឆ្នាំ 2013 កាលនេះដើមខែ កញ្ញានៅទីក្រុង ប៊ែកឡាំង បានបង្ហាញពី ទូរស៏ព្ទដែលមានសត្ថភាពពិសេស ជាមួយនឹងភាពងាយស្រួលក្នុងការប្រើប្រាស់របស់ ក្រុមហ៊ុនទូរស័ព្ទ Sumsung គឺជាទូរស័ព្ទ Sumsung Galaxy Note III ថ្មី ។ ទូរស័ព្ទ Sumsung Galaxy Note III បានបំពាក់នូវប្រភេទកាមេរ៉ា FullHD​ដែលមានទំហំអេក្រង់5.7 អ៊ីង មានទម្ងន់ស្រាល និងមានផ្នែកខាងក្រៅធ្វើពីស្បែកទៀតផង ។ ទូរស័ព្ទ Sumsung Galaxy Note III ក៏បាននាំមកនូវជាមួយនាឡិការដ៏ពិសេស Galaxy Smart Gear  ដែលមាន លក្ខណ:ពិសេសខុស ប្លែកពីនាឡិការធម្មតាទៀតផង ។ ម៉្យាងទៀត វាជាទូរស័ព្ទជំនាន់ថ្មីដែលមាន 4 Chip ដែលមានអង្គចង ចាំរហូតដល់ 3GB និងមានកាមេរ៉ាកម្រិត​ 13 ចុចនិងប្រើប្រាស់ប្រព័ន្ធដំណើរការ IOS ជាមួយនឹងប៊ិច S ដែលកាន់តែបង្ហាញនូវភាពទាក់ទាញថែមមួយកម្រិតទៀត ។  គំរូពិសេសក្នុងការធ្វើការបង្ហាញរបស់ទូរស័ព្ទ Galaxy Note នៅសាល IFA2013 គឺទូរស័ព្ទ Sony Xperia Z1 បើទោះបីជាវាមានការបង្ហាញនៅថ្ងៃជាមួយប្រភេទទូរស័ព្ទ Sumsung ក៏ដោយ ។ ដូចដែលធ្លាប់បានឃើញការបង្ហាញកន្លងមក ទូរស័ព្ទ Sony Xperia ជាប្រភេទទូរស័ព្ទដែលធន់នឹងទឹក មានអេក្រង់ FullD ទំហំ 5អ៊ីង​ និងមាន Chip Snarpdragon 800 ជាមួយនឹងការចាប់យករូពភាព ដ៏ពិសេសកាមេរ៉ាកម្រិត 20.7 មេហ្គាភិចសែល មាន G Len ខ្ពស់ ។ លើសពីនេះទៅទៀត វាក៏មានភ្ជាប់ Wireless QX100 QX10 ជាមួយទូរស័ព្ទស្មាតហ្វូនមួយនេះផងដែរ ។

ប្រភព: sohoa.vnexpress.net

Leave a Reply

Your email address will not be published. Required fields are marked *