ព័ត៌មាន

ទូរស័ព្ទ Nokia ធ្វើតែស្តប្រព័ន្ធប្រត្តិបត្តិការ Android

       មុនពេល ក្រុមហ៊ុន Microsoft បានធ្វើកិច្ចព្រមព្រៀងដែលបានផ្តល់ឲ្យដោយក្រុមហ៊ុនNokia ក្រុមហ៊ុននេះបានរៀបចំប្តូរគម្រោងសម្រាប់បង្ហាញទូរស័ព្ទស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធដំណើរការ Android រហូតដល់ចុងឆ្នាំ 2014 ។  ដោយយោងទៅតាមពត៌មានរបស់ New York Time  ក្រុមវិស្វកម្មរបស់ទូរស័ព្ទ Nokia បានធ្វើការសាកល្បងលើប្រព័ន្ធ  Google និងមានការចូលរួមពីក្រុមហ៊ុនទូរស័ព្ទ Lumia ផងដែរ ។

        បើទោះបីជាគម្រោងនេះមិនទាន់បានកំណត់ចេញរវាងក្រុមហ៊ុនទាំងពីរ ដែលត្រូចំណាយអស់7.2 ពាន់លានដុល្លារ ប្រភពពត៌មានបានបន្តទៀតថាក្រុមហ៊ុន Microsoft ពួគគេបានសាកល្បងផ្លាស់ប្តូរពីការប្រើប្រាស់Window Phone ឲ្យទៅជា ប្រព័ន្ធប្រត្តិបត្តិការ Android ។ ទូរស័ព្ទ Lumia មាន ដំណើរការលើទីផ្សារប្រហែល​ 80%   សម្រាប់កម្មវិធី Window Phone  ។

​   ​​     ម៉្យាងទៀត ទូរស័ព្ទស្មាតហ្វូនដែលប្រើប្រាស់ប្រព័ន្ធប្រត្តិការ Android  ដូចជាមិនទាន់មានភាពភ្ញាក់ផ្អើលនៅឡើយទេ ពីព្រោះក្រុមហ៊ុនតែងតែមានគម្រោងការថ្មី ក្នុងការផ្លាស់ប្តូរយុត្តិសាស្រ្ត ដើម្បីទទួលបានគុណសម្បត្តិខ្ពស់នៅពេលក្រុមហ៊ុន Nokia​ បានធ្វើការសម្រេចចិត្តខុសដែលបានធ្វើការជ្រើសរើសកម្មវិធីដំណើរការ Microsoft  ជំនួសប្រព័ន្ធប្រត្តិបត្តិការ Android ។ទោះបីជាយ៉ាង ណាក៏ដោយ ការដាក់ដំណើរការនេះក៏ជាការយឺតយាវដែលសម្រាប់ក្រុមហ៊ុនទូរស័ព្ទ Nokia ដោយសារតែក្រុមហ៊ុនទូរស័ព្ទ Sumsung បានដាក់ដំណើរការមុន និងមានភាពជោគជ័យរួចទៅហើយ ។ កំឡុងពេលដែល ក្រុមហ៊ុនទូរស័ព្ទ Nokia បានធ្វើការសាកល្បងប្រព័ន្ធដំណើរការ Android  ក៏មានពត៌មានមួយចំនួនបានបង្ហាញពី ក្រុមហ៊ុន Microsoft បានផ្លាស់ប្តូរផ្ទៃផ្នែកខាងមុខរបស់ទូរស័ព្ទ​ផងដែរ ។​ ពេលនោះពួកគេនឹងបន្តការប្តូរផ្ទៃផ្នែកខាងមុខជាលំដាប់នៅពេល ទូរស័ព្ទ Nokia បានបាត់បង់ទីផ្សារក្នុងការចែកចាយកម្មវិធី  Window Phone  ។​ក្នុងខណ:ពេលដែលគម្រោងការថ្មីរបស់ក្រុមហ៊ុន Nokia មិនទាន់ច្បាស់លាស់ទេនោះ ប៉ុន្តែ ក្រុមហ៊ុនMicrosoft នៅតែព្យាយាមលើការងាររបស់ខ្លួនជានិច្ច ។

ប្រភព:sohoa.vnexpress.net