ទូរស័ព្ទ Asus NFC បានបំពាក់ជាមួយធុង PC M 70 ជាមួយប្រព័ន្ធប្រត្តិបត្តិការថ្មី

   ទូរស័ព្ទ Asus បានបង្ហាញពីប្រភេទ Desktop M70 ដែលមានលក្ខណ:ខុសប្លែកជាមួយនឹងលក្ខណ:សម្បត្តិជាច្រើនរបស់វា ។ តើគេបង្ហាញវាក្នុងគោលបំណងអ្វី? វាប្រហែលជាប្រភេទប្រព័ន្ធប្រត្តិបត្តិការ Android PC ថ្មីដែលទើបនឹងបង្កើត ឬយ៉ាងណា ?បច្ចេកទេស NFC M70 បានធ្វើឲ្យប្រភេទDesktopពិសេសនេះអាចភ្ជាប់ដំណើរការជាមួយ ប្រព័ន្ធប្រត្តិបត្តិការ Android  ក្នុងការប្រើប្រាស់លេខ ពិសេស។  ការប្រើប្រាស់ NFC បានបង្ហាញពីសមត្ថភាពពិសេសដូចជាឧបករណ៍ Tablet និងទូរស័ព្ទស្មាតហ្វូន ដែលអ្នកអាចបញ្ចូនរូបភាព និងវីដេអូពីធុង PC ទៅទូរស័ព្ទ  NFC ជាមួយនឹងដំណើរការកម្មវិធីយ៉ាងលឿនរហ័ស ហ្គេម គេហទំព័រ និងការចូលទៅប្រើប្រាស់កម្មវិធី Window 8ដោយពុំចាំបបាច់បញ្ចូលលេខសម្ងាត់អ្វីទេ ។ការបង្ហាញ M70ប្រភេទប្រព័ន្ធប្រត្តិបត្តិការAndroid ថ្មី ទទួលបានជោគជ័យយ៉ាងពេញលេញគ្រាន់តែមានភាពមិនច្បាស់ថា  NFC បានត្រៀមខ្លួនក្នុងការធ្វើការហើយឬនៅទេ ។

ប្រភព: Teachradar

Leave a Reply

Your email address will not be published. Required fields are marked *