ព័ត៌មាន

ទូរស័ព្ទ Nexus 5 បង្ហាញពីប្រព័ន្ធប្រតិបត្តិការ KitKat Android 4.4

   វីដេអូជាក់ស្តែងជាលើកដំបូងនៅលើទូរស័ព្ទ Nexus របស់ក្រុមហ៊ុន Google បានបង្ហាញខ្លួននៅលើបណ្ដាញបង្ហាញផលិតផលដែលមើលទៅមិនមានភាពខុសគ្នាពីការបង្ហាញ រូបភាពកាលពីលើកមុនទេ ។ Nexus 5 គឺជាទូរស័ព្ទស្មាតហ្វូន នៅក្នុងពិភពនៃបច្ចេកវិទ្យាថ្មី ដែលបច្ចុប្បន្នមានតម្លៃសមរម្យបំផុតបន្ទាប់ពីជាវាម៉ូដែលដំបូងដែលបានប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការថ្មីរបស់ប្រព័ន្ធប្រតិបត្តិការ Android  4.4 ឈ្មោះថា  KitKat  ។ បន្ទាប់ពីការលេចធ្លាយរូបថតនៅលើដៃរបស់និយោជិតរបស់ Google ក៏ដូចជាគណៈកម្មការ ទូរគមនាគមន៍  (: FCC) ទូរស័ព្ទ Nexus 5 បានបង្ហាញរូបរាងច្បាស់តាមរយៈរូបភាពជាក់ស្តែងមួយចំនួន និងវីដេអូថ្មីៗផងដែរ។ការបង្ហាញនូវផលិតផលនីមួយៗគឺស្រដៀងគ្នា ទៅនឹងទូរស័ព្ទដែលនៅលើដៃបុគ្គលិកក្រុមហ៊ុន Google ដែលមានម៉ាស៊ីនថតពិសេស  ។ ចាប់ផ្ដើមចំណុចប្រទាក់ជាមួយរូបតំណាងឲ្យប្រព័ន្ធប្រតិបត្តិការ Android 4.4 សម្រាប់ KitKat បានបង្ហាញថាទូរស័ព្ទ  Nexus ជាស្នាដៃដំបូងជាមួយប្រព័ន្ធប្រតិបត្តិការ Android OS  5ដែលជាភាពជោគជ័យថ្មី នៅក្នុងខែតុលានេះ ។

ប្រភព : sohoa.vnexpress.ne