Phone City Magazine

 Breaking News
សេចក្តីជូនដំណឹង : សម្រាប់ការអញ្ជើញចូលរួមកម្មវិធីសម្ពោធនាៗ សូមទំនាក់ទំនងទៅកាន់លេខ 010 97 35 45។ ទំនាក់ទំនងផ្សាយពាណិជ្ជកម្មៈ 010 97 35 45

🎬 ទូរស័ព្ទSumsung Galaxy Note 3 និងនាឡិការGalaxy Gear បានបង្ហាញនៅប្រទេសវៀតណាម

September 22
07:15 pm 2013
Like and Share this page:

     ផលិតផលថ្មីបំផុតពីទូរស័ព្ទស្មាតហ្វូន Sumsung Galaxy Note 3 ដែលនឹងត្រូវបានដាក់លក់នៅក្នុងប្រទេសវៀតណាមនៅថ្ងៃទី 20 ខែកញ្ញា ។ ម៉ូដែលនេះ បានបង្ហាញរូបរាងដ៏ស្តើងជាមួយ​នឹងគម្របខាងក្រៅមានលក្ខណ:ដូចជាសៀវភៅ ដែលមានអេក្រង់ទំហំ 5.7 អ៊ីង ។ វាបាននាំមកនូវប៊ិច S ពិសេសដើម្បីបង្ កើតភាពទាក់ទាញនៅក្នុងទីផ្សារ ។ ​បើយើងប្រៀបធៀបទៅទូរស័ព្ទ Galaxy Note 2 ប៊ិចនេះគឺជាបច្ចេកវិទ្យាថ្មី​ ដែលមានការងាយស្រួលក្នុងការសរសេរលើអេក្រង់ ។ លើសពីនេះទៅទៀតមានចំរៀងបង្ហាញគំរូមួយបទពីការប្រើប្រាស់ប៊ិចនេះដែលអ្នកមិនចាំបាច់ទាញវាចុះឡើងដើម្បីសរសេរឡើយ និងមានគំរូបង្ហាញក្នុងការ ប្រើប្រាស់កម្មវិធីផ្សេងៗទៀត ។ម៉្យាងវិញទៀត  ទូរស័ព្ទថ្មីនេះក៏មាន Chip Octa Exynosល្បឿន 1.9HzA15  និងល្បឿន 4GHz A7 រួមទាំងមានអង្គចងចាំរហូតដល់ទៅ 3GB និងមានកាមេរ៉ា 13 ចុចដែលជាបច្ចេកទេសថតយករូបភាពថ្មី ។ ជាមួយគ្នានេះដែរវាក៏បាននាំមកនូវការបង្ហាញថ្មីពីនាឡិការ Galaxy Gear  ផងដែរ ដែលវាមានអេក្រង់ AMOLED ទំហំ1.63 អ៊ីង កម្រិតបង្ហាញ 320x320 ភិចសែល មានប្រព័ន្ធខួរក្បាលល្បឿន 800 MHz អង្គចងចាំទំហំ 512GB និងអង្គចងចាំក្នុងម៉ាស៊ីនទំហំ 4GB ផងដែរ ។

ប្រភព: sohoa.vnexpress.net

Like and Share this page:

Related Posts


Comments

ជួយគាំទ្រយើងនៅក្នុង Facebook

ព័ត៌មានពេញ​និយម​ប្រចាំ​សប្ដាហ៍

ទិញលក់ ទំនិញ ពេញ​និយម​ប្រចាំ​សប្ដាហ៍

ចំនួនអ្នកចូលទស្សនា

Today : 14759
Yesterday : 20452
This Month : 437647
Last Month : 504810
Total Visitor : 24311224