ព័ត៌មាន

ទូរស័ព្ទស្មាតហ្វូនដំបូងមានកាមេរ៉ាFull HD បង្វិលបាន 206 ដឺក្រេ

      កាមេរ៉ាទំហំ 13 អ៊ីងស្ថិតនៅលើការរចនាបែប N1 ដែលអាចឱ្យអ្នកបង្វិលបាន 206 ដឺក្រេដែលអាចត្រឡប់ទៅកាន់ផ្នែកខាងមុខដើម្បីជួយដល់ការចាប់យករូបភាព ដែលមានលក្ខណ:ល្អប្រសើរជាងមុន និងប្រកបដោយការច្នៃប្រឌិតបន្ថែមទៀតជាច្រើន។ នៅក្នុងព្រឹត្តិការណ៍នេះបានធ្វើឡើងនៅក្នុង ទីក្រុងប៉េកាំង (ប្រទេសចិន) នៅយប់ចុងក្រោយទី 22 ខែកញ្ញា ក្រុមហ៊ុន Oppo  បានណែនាំទូរស័ព្ទទំនើបកម្រិតខ្ពស់បំផុតមានឈ្មោះថា N1 ដែលមាននៅក្នុងបណ្តាញអ៊ិនធើណែត N-Lens ដើម្បីងាយស្រួលក្នុងការសែ្វងរកស៊េរី។

     ជំនួសឱ្យកាមេរ៉ាកម្រិតបឋម និងមធ្យមដែលជាទូរស័ព្ទទំនើបជាងគេបំផុតនៅលើទីផ្សារ Oppo N1 មានកាមេរ៉ាទំហំ 13 អ៊ីង ប៉ុន្តែវាអាចចាប់យកការហៅវីដេអូ និងសំលេង បាននៅពេលដែលចាំបាច់។ Pivots ជាការរចនាដែលមានការបង្ហាញរហ័សបានមកពីផ្នែកខាងមុខទៅភ្ជាប់ទៅខាងក្រោយជាមួយនឹងការថតតាមចិត្តរហូតដល់ 206 ដឺក្រេដែល ធ្វើឱ្យជម្រើសនៃរូបភាពជាមួយនឹងការប្រុងប្រៀបថតរូបកាន់តែមានភាពអស្ចារ្យបន្ថែមទៀត ខណៈពេល មានការកែច្នៃប្រឌិតនេះ។ វាមានលក្ខណ:កាន់ តែប្រសើរឡើងនៅ ពេល ដែលវាបង្ហាញនូវសមត្ថភាពក្នុងការបញ្ចូល រួមគ្នារវាងអេក្រង់ Exmor RS  ទំហំ 13 អ៊ីងដែលអមដោយ Chip និងការកែច្នៃរូបភាពពី Fujitsu Flash ទៅជាប្រភេទ Dual និងប្រើបច្ចេកវិទ្យាផ្ទាល់ខ្លួនរបស់វាដែលហៅថារូបភាពបរិសុទ្ធ(រូបភាពដែលច្បាស់បំផុត)។ ដំណើរការជោគជ័យនេះបានផ្តល់នូវកាមេរ៉ាដែលមានគុណភាពល្អប្រសើរ ជាងមុន។ កញ្ចក់កាមេរ៉ានេះត្រូវបានផ្សំឡើងនៃចំនួនប្រាំមួយសមាសភាគដោយប្រើតម្រងពណ៌កញ្ចក់ និងគ្របដណ្តប់ចម្ងាយកញ្ចក់អុបទិកដោយប្រើច្ចេកវិទ្យាពន្លឺអ៊ីនហ្វ្រារ៉េដ ដើម្បីបង្កើនអត្រាភាពច្បាស់ 90 ភាគរយរហូតដល់ទៅ 98 ភាគរយ ។ នៅចំហៀងផ្នែករឹងក្រុមហ៊ុន Oppo បានប្រើប្រព័ន្ធខួរក្បាល quad-N1-core Qualcomm Snapdragon 600 ភ្ជាប់មកជាមួយអង្គចងចាំទំហំ16GB ទំហំ 32GB  និងលក្ខណ:ពង្រីកតាមបែប Multithreading និង Multitasking ។ វាមានថាមពលថ្មរហូតដល់ទៅ 3.610 mAh ប្រើពេលវេលា 2-3 ម៉ោងក្នុងការសាក ។ ទូរស័ព្ទ N1 ក៏មានខ្សែ USB OTG ដើម្បីភ្ជាប់ទូរស័ព្ទទៅជាមួយ USB និងកម្មវិធីប្រើក្តារចុច និងកូនកណ្តុរដោយគ្មានខ្សែរផងដែរ ។ ខណៈពេលដែលប្រព័ន្ធ  កម្មវិធីទូរស័ព្ទប្រើប្រព័ន្ធប្រតិបត្តិការ Android 4.2 ប៉ុន្តែរួមបញ្ចូលក្នុងពេលជាមួយគ្នានេះប្រព័ន្ធ​ ប្រតិបត្តិការបានក្លាយជាប្រព័ន្ធអេកូអ៊ីនធើណែតផ្តល់នូវកម្មវិធីមាតិកាហ្គេម វីដេអូ ឯកសារផ្សេងៗផងដែរ ។  ក្រុមហ៊ុន Oppo និយាយថា N1 នឹងត្រូវបានលក់នៅលើទីផ្សារចាប់ផ្តើមនៅខែតុលាក្នុងតម្លៃ 571 ដុល្លារហើយត្រូវបានគេរំពឹងថា នឹងត្រូវបាននាំចូលទៅក្នុងប្រទេសវៀតណាមនៅពេលក្រោយក្នុងឆ្នាំនេះ។

ប្រភព: sohoa.vnexpress.net