ក្រុមហ៊ុន Sony ទើបបានប្រកាសចេញនូវឧបករណ៍ចាក់តន្ត្រីថ្មី ដែលស្ថិតនៅក្នុងស្រឡាយ Walkman media players និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ។ ឧបករណ៍ចាក់តន្ត្រីថ្មីរបស់ក្រុមហ៊ុន Sony មានឈ្មោះថា Walkman ZX1 និង Walkman F880 ដែលត្រូវបានបំពាក់ដោយ CPU dual-core 1GHz មានអេក្រង់ទំហំ 4-inch ជាមួយនឹងកម្រិតភាពច្បាស់ 480x854pixels និងថែមទាំងមាន NFC និង Bluetooth ផងដែរ ។

ជាមួយនឹងប្រព័ន្ធប្រតិបត្តិការ Android 4.1 ឧបករណ៍ចាក់តន្ត្រីទាំងពីរ Walkman ZX1 និង Walkman F880 មានបញ្ចូលនូវបច្ចេកវិទ្យាសំឡេងឮច្បាស់ (192kHz/24bit high-res audio) ជាមួយនឹង “S Master HX” ដែលអាចដំណើរការ ជាមួយប្រភេទ file ដូចជា AIFF, ALAC, FLAC និង WAV ។

សូមបញ្ជាក់ថា ឧបករណ៍ចាក់តន្ត្រី Walkman ZX1 ដែលជាផលិតឆ្នើមរបស់ក្រុមហ៊ុន Sony មានតម្លៃប្រហែល $760 ជាមួយនឹងអង្គចងចាំទំហំ 128GB ។ ដោយឡែកចំពោះ Walkman F-880 វិញ គឺមានតម្លៃ $273 សម្រាប់ម៉ូដែល 16GB, $304 សម្រាប់ម៉ូដែល 32GB និង $405 សម្រាប់ម៉ូដែល 64GB ។ ក្រៅពីនេះ ទាំង Walkman ZX1 និង F880 ក៏មានជម្រើសពណ៌ផ្សេងៗគ្នាផងដែរដូចជា ស ខ្មៅ ផ្កាឈូក និង ខៀវ ហើយចំពោះ Walkman ZX1 នឹងត្រូវចេញលក់នៅក្នុងប្រទេសជប៉ុន នាថ្ងៃទី ៧ ខែធ្នូ និង F880 ចេញលក់នៅជប៉ុន នាថ្ងៃទី ១៩ ខែតុលា មិនមានព័ត៌មានលំអិតពីទីផ្សារក្រៅពីប្រភេទជប៉ុន នៅឡើយទេ ៕