Nokia អេក្រង់ទំហំ 41 មេហ្គាភិចសែលមានលក្ខណៈពិសេសចំពោះរូបភាពដែលមានលក្ខណ:អុបទិក (OIS) Lumia 1020 បានថតយករូបទូរស័ព្ទទំនើបដែលមានលក្ខណ:ស្តង់ដារមួយមកបង្ហាញ ។ បច្ចេកវិទ្យា PureView ជាមួយអេក្រង់ទំហំ 41 មេហ្គាភិចសែលបានបង្ហាញចាប់តាំងពីការបញ្ចេញ នូវរូបរាងរបស់ទូរស័ព្ទ Lumia ត្រូវបានគេហៅថា ជាអ្នកនាំមុខក្នុងចំណោមទូរស័ព្ទដែលបានប្រើប្រាស់បច្ចេកវិទ្យាថ្មី ។ ការចាប់ផ្តើមបង្ហាញពីទូរស័ព្ទ Lumia 1020 គឺជារឿងដ៏សំខាន់សម្រាប់អតិថិជន ។ ជាមួយនឹង Lumia 1020 គឺលោកអ្នកអាចរកទិញបាននៅលើទីផ្សារផងដែរ ។
ជាមួយគ្នានេះដែរវាបានបំពាក់មកជាមួយកញ្ចក់អុបទិក Zeiss និងមានលក្ខណៈពិសេស OIS 6 ជំនាន់ទីពីររបស់ក្រុមហ៊ុន Nokia ទូរស័ព្ទ Lumia 1020 អនុញ្ញាតឱ្យអ្នកប្រើថតយករូបភាព បានយ៉ាងច្បាស់នៅក្នុងលក្ខខណ្ឌពន្លឺទាបក៏ដោយ



ហើយវាបានកាត់បន្ថយភាពស្រពិចស្រពិលក្នុងកម្រិតអតិបរមា។ ប្រព័ន្ធ Xenon Flash អាចជួយចាប់យករូបភាពហោះហើរក្នុងអាកាស ឬនៅក្នុងការថតរូប ពេលយប់បានច្បាស់ដូចធម្មតាទៀតផង ។
បើទោះបីជាម្ចាស់ម៉ាស៊ីនថតដែលមានជំនាញវិជ្ជាជីវៈ ប៉ុន្តែមិនអាចថតច្បាស់ជាងកាមេរ៉ាដ៏ឆ្លាតវៃមួយដែលសាមញ្ញរបស់ Lumia 1020 ដែលវាត្រូវបានបំពាក់ជាមួយនឹងបច្ចេកវិទ្យាដ៏ទំនើប LTE ដែលជាកំណែចុងក្រោយបំផុតកំពុងរត់ នៅលើកម្មវិធី Windows 8 ។ ជាមួយអង្គចងចាំវាអាចផ្ទុកបានរហូតដល់ 32 GB និងមានកម្មវិធីច្រើនជាង 165.000 កម្មវិធីនៅលើទូរស័ព្ទដែលហាង Windows Phone បានដាក់លក់ ផ្តាច់មុខ។
ប្រភព: sohoa.vnexpress.net