ព័ត៌មាន

Asha 501 បច្ចេកវិទ្យាថ្មីសម្រាប់សិស្សានុសិស្ស

     ទូរស័ព្ទ Nokia Asha 501 គឺជាទូរស័ព្ទស្មាតហ្វូនដែលជាការរចនាថ្មី ជាមួយនឹងពណ៌របស់វាដែលគួរឲ្យចាប់អារម្មណ៍ ។ ទូរស័ព្ទនេះ​ បាននាំមកជាមួយអេក្រង់ ពិសេសប្រភេទ Fastlane កម្មវិធីផែនទី និងបណ្តាញទំនាក់ទំនងសង្គមមួយចំនួន ទៀត ដូចជា Twitter Facebook Foursquare Yahoo ជាដើម ។

image
អ្វីដែលពិសេសនោះសិស្សានុសិស្ស អាចមាន សមត្ថភាពប្រើប្រាស់បានពីព្រោះ វាមានតម្លៃថោកសមរម្យ ហើយ ថែមទាំងមានការភ្ជាប់ប្រព័ន្ធ WiFi ដែលវាកាន់តែមានភាពងាយស្រួលដល់សិស្សានុសិស្សឲ្យមានភាពងាយស្រួល ក្នុងការស្រាវជ្រាវរកឯកសារ និងកម្សាន្តជាមួយកម្មវិធីជាច្រើនឲ្យ ទៀតនៅក្នុង ប្រព័ន្ធអ៊ិនធើណែតក្នុងការកាត់បន្ថយភាពស្មុគស្មាញបន្ទាប់ពីការសិក្សា ។ មួយវិញទៀត វាមានអង្គ ចងចាំទំហំ 4GB  មានថាមពលថ្មរហូតដល់ 56 ម៉ោងហើយអ្នកក៏ អាចបន្ថែម អង្គចងចាំបានទំហំ 32 GB ដែលវាកាន់តែមានភាពងាយស្រួលសម្រាប់ រក្សាទុកឯកសារ ជាសម្លេង មេរៀន និងកម្មវិធីផ្សេងៗជាច្រើនទៀតផងដែរ  ។

ប្រភព: sohoa.vnexpress.net