ព័ត៌មាន

អ្នកប្តូរប្រព័ន្ធដំណើរការ iOS របស់ iPad ទៅ iOS 7 មានចំនួនកើនឡើងទ្វេដង

    បន្ទាប់ពីក្រុមហ៊ុនApple មានការបង្ហាញ iPad iOS 7 មកគេហទំព័រ Chiktika បានបង្ហាញ ពីចំនួនអ្នកប្រើប្រាស់មានការកើនឡើងជាង 51 ភាគរយនៃអ្នកប្រើប្រាស់ ។ គេហទំព័រ នេះបានបន្ថែមទោតថា យ៉ាងហោចណាស់ក៏មានអ្នកប្រើប្រាស់ទូរស័ព្ទចំនួន 47 ភាគរយនៅសហរដ្ឋអាមេរិចបានទាញយកប្រព័ន្ធដំណើរការ iOS 7 មកប្រើប្រាស់ ។ image

ជាងនេះទៅ ទៀត ក្រុមហ៊ុនApple ទើបតែបានត្រួតពិនិត្យលើកម្រិតនៃអ្នកប្រើប្រាស់ប្រព័ន្ធ ដំណើរការ iOS 7 ដែលវាត្រូវបានគេធ្វើការបង្ហាញនៅលើវ៉ិបសាយដើម្បីឲ្យអ្នកប្រើប្រាស់ងាយស្រួល ទាញយក ។ បន្ថែមលើសពីនេះទៅទៀត អ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Apple ក៏បានធ្វើការប៉ាន់ប្រមាណពីចំនួនអ្នកប្រើប្រាស់ប្រព័ន្ធដំណើរការដែលមានរហូតទៅដល់ 200 លានអ្នកដែលបានធ្វើការផ្លាស់ប្តូរប្រព័ន្ធដំណើរការក្នុងទូរស័ព្ទរបស់ពួកគេ ។

ប្រភព: sohoa.vnexpress.net