ព័ត៌មាន

Asha 502 ចំណាប់អារម្មណ៍ថ្មីមួយទៀតរបស់ Nokia

កាន់តែប្លែកអារម្មណ៍ ហើយជាប់ចិត្តទៅលើម៉ូដែលថ្មីរបស់ Nokia ថ្មីមួយទៀតគឺម៉ូដែល Asha 502 ដែលបានរចនាឡើងប្រកបដោយភាពទាំក់ទាញ និងកាន់តែចាប់អារម្មណ៍ ជាមួយ នឹង អេក្រង់ពណ៌ធម្មជាតិច្បាស់ត្រជាក់ភ្នែក ។ ចំនុចពិសេសមួយទៀត វាមានកាមេរ៉ាប្រភេទ LED flash ដែលកម្រិតថតរូបវាមានលក្ខណ: ពិសេសជាងមុនផងដែរ ។

imageលើសពី នេះ ទៅទៀត វាបាននាំមកនូវការរចនាថ្មីជា មួយនឹងស្រោមស្រោបពីខាងក្រៅមានលក្ខណ:ភ្លឺថ្លាដូចកែវ ដែលជាការរចនាឡើងពីប្រភេទផ្លាស្ទិក ។  អ្វីដែលលោកអ្នកអាចទទួលបានទ្វេ ដងនោះគឺ វាអាចឲ្យលោកអ្នកដាក់ដំណើរការស៊ីមបានពីរក្នុងពេលតែមួយ ជាមួយនឹងការភ្ចាប់ប្រព័ន្ធ WiFi ដ៏ពិសេសផងដែរ ។ ជាពិសេសផងដែរ ម៉ូដែលនេះបាននាំមកនូវពណ៌ ជាច្រើនប្រភេទដើម្បីឲ្យអ្នកមានជម្រើសពណ៌ដែលខ្លួនពេញចិត្ត ដែលពណ៌ទាំងនោះរួមមាន ពណ៌ខ្មៅ ពណ៌ស ពណ៌លឿង ពណ៌ក្រហម ពណ៌បៃតង ពណ៌ខៀវ ។  

image

ប្រភព: sohoa.vnexpress.net