ព័ត៌មាន

ជម្រើសដ៏ប្រសើរបំផុតជាមួយកម្មវិធី Window

     កម្មវិធី Window បានរចនាឡើងតាំងពីឆ្នាំ 1985 ឲ្យដំណើរក្នុងប្រព័ន្ធដំណើការកុំព្យូទ័រ ( PC ) ហើយក៏មានការរកឃើញថ្មីជាមួយនឹងការយកវាទៅឲ្យដំណើរការនៅក្នុង Window របស់ទូរស័ព្ទកាលពីឆ្នាំ 2013 ផងដែរ ។ ជារួមមកកម្មវិធី Window នៅតែមានប្រជាប្រិយភាពនៅលើទីផ្សារបច្ចុប្បន្ននៅក្នុងការចូលរួមចំណែកក្នុងការចែកចាយដល់អ្នកប្រើប្រាស់មាន រហូតទៅដល់ 85% ជាមួយនឹការពេញនិយមនាពេលថ្មីៗនេះផងដែរគឺ Window 7 មានចំនួន 52% ផងដែរ ។ image

ឥលូវនេះ សូមងាកមកមើលពត៌មានដែលបានមកពី Paul Thurrott វិញម្តងដែលបានបង្ហាញពីទូរស័ព្ទ​ម៉ូដែលថ្មី Lumia 520 ជាទូរស័ព្ទស្មាតហ្វូនដែលបានដំណើរការជាមួយកម្មវិធី Window Phone ពីក្រុមហ៊ុន Nokia ដែលជាអ្នកទទួលបានប្រជាប្រិយ ភាពក្នុងការចែកចាយកម្មវិធី Window ទៅដល់អ្នកប្រើប្រាស់តាមរយ: កុំព្យូទ័រ  កុំព្យូទ័រយួរដៃ និងឧបករណ៍ Tablet  ផ្សេងៗទៀតផងដែរ ។ ក្រុមអ្នកផលិតពពួក Software បានឲ្យដឹងថា កម្មវិធី Window PCsត្រូវបានគេលក់ចេញមានចំនួនច្រើនជាង 300 លាន ក្នុងមួយឆ្នាំហើយគេបាន រំពឹងទុកថានៅពេលក្រោយៗទៀតវានឹងឡើងទៅដល់ចំនួន 2.8 ពាន់លានក្នុងការយកទៅដំណើរការជាមួយ ឧបករណ៍ Tablet ឬទូរស័ព្ទ ។

ប្រភព: sohoa.vnexpress.net