ព័ត៌មាន

ពិតរឺ ទូរស័ព្ទស្មាតហ្វូនធានាថ្មបានបីថ្ងៃ ?

     A 301F ជាទូរស័ព្ទស្មាតហ្វូនម៉ូដែលថ្មីដែលទើបនឹងបានបញ្ចេញនូវសមត្ថភាពពិសេសរបស់ខ្លួនដោយ គ្រាន់តែអ្នកសាកថ្មបានត្រឹមតែ 10នាទីនោះធានាថាអ្នកអាចប្រើប្រាស់វាបាន មួយ ថ្ងៃពេញតែម្តង ។​ ហើយស្របពេលដែលបច្ចុប្បន្នជាសម័យកាលប្រកួតប្រជែងផ្នែកស្មាតហ្វូន ម៉ូដែលនេះបានបំពាក់ជាមួយអេក្រង់ទំហំដល់ទៅ 5អ៊ីង និងមានកម្មវិធីជាច្រើនដែល បានបំពាក់មកជាមួយដើម្បីជំនួយការងារប្រចាំថ្ងៃផ្សេងៗទៀត ។

imageអេក្រង់ប្រភេទ Full HD ទំហំ 13មេហ្គាភិចសែលកម្រិតបង្ហាញច្បាស់ត្រជាក់ភ្នែក និងងាយស្រួលក្នុងការបញ្ចានូវកម្មវិធី ផ្សេងៗបានលឿនដោយមានភ្ជាប់មកជាមួយនូវប្រព័ន្ធដំណើរការប្រភេទ Quad-Core SnarpdragonChip 800 ជាមួយបច្ចេកវិទ្យាអ៊ុបទិកដែលជាជំនួយការពិសេសក្នុងការធ្វើឲ្យការ បង្ហាញរបស់វាកាន់តែមានលក្ខណ:ពិសេសជាងគេ ។ អ្វីដែលកាន់តែពិសេស និងគួរឲ្យចាប់អារម្មណ៍ថែមមួយកម្រិតទៀតនោះ ម៉ូដែលនេះអាចធានានូវគុណភាពថ្មបានរហូតដល់រយ: ពេលបីថ្ងៃដែលក្នុងនោះវាមានថាមពល 2600mAh ជាមួយនឹងបច្ចេកវិទ្យាទំនើបចុង ក្រោយដែលបានរចនាឡើងជាប្រភេទអេក្រង់ IGZO ដែលគួរឲ្យទាក់ទាញ និងចង់កាន់វាមកប្រើ ប្រាស់ក្នុងដៃផងដែរ ។

image

ប្រភព: sohoa.vnexpress.net