ព័ត៌មាន

សម្តីដែលមិនអាចបំភ្លេចបានពី Steve Job

 សព្វថ្ងៃនេះ Steve Job  បានទទួលមរណ:ភាពរួចទៅហើយ ប៉ុន្តែកិត្តិយស​ និងបច្ចេកទេសដែលគាត់បានបង្កើតគឺនៅរស់នៅឡើយទេ ។ អ្វីដែលចង់បង្ហាញនៅទីនេះគឺ សម្តីដែលមាន គោលជំហរឹងមាំទាំងដប់យ៉ាងរបស់គាត់ត្រូវបានគេយកចិត្តទុកដាក់ និងចងចាំទុក​។ សម្តីទាំងនោះរួមមាន:image

  1. ការរចនា(Business Week May 25, 1998): វាពិតជាមានការលំបាកសម្រាប់អ្នករចនាខ្លាំងណាស់ នៅពេលដែលគេមិនដឹងថាអ្នកត្រូវការអ្វី ទាល់តែអ្នកប្រាប់ថាអ្នកត្រូវការអ្វីពេលនោះហើយទើបបានគេដឹង ។
  2. និយាយពីការងារ: អ្នកចង់បានការសម្រាកដែលងាយស្រួលបំផុត ឬក៏អ្នកចង់ផ្លាស់ប្តូរខ្លួនឯងដើម្បីផ្លាស់ប្តូរពិភពលោក?image
  3. អំពីរូបគាត់ផ្ទាល់(Why Apple Confidential 2.0 conference):  មានតែខ្ញុំទេដែលដឹងថាខ្លួនឯងខាតអស់កន្លះម៉ឺនលានដុល្លារក្នុងមួយឆ្នាំ…..ខ្ញុំអាចកែបានគឺត្រូវផ្តើមចេញពីខ្ញុំ ។
  4. ការរចនាដ៏ល្អផ្តាច់មុខ(BusinessWeek May 25, 1998): ការរចនាវាមានលក្ខណ:ធម្មតា ប៉ុន្តែវាជាគោលបំណងពិត ការងារកាន់តែងាយ វាកាន់តែលំបាក អ្នកត្រូវរកឲ្យឃើញការលំបាកជាមួយការងារងាយនោះ ទើបអ្នកទទយលបានជោគជ័យ ។
  5. ការឲ្យតម្លៃទស្សន:ក្នុងជិវិត(Wall Street Journal May 25, 1993):  ក្លាយជាអ្នកមានម្នាក់គ្មានអ្វីអស្ចារ្យនោះទេ អ្វីដែលអស្ចារ្យគឺអ្វីដែលអ្នកបានធ្វើសម្រាប់ពិភពលោក ។
  6. ដំណើជាមួយApple(BusinessWeek May 25, 1998): មិនមែនមានតែខ្ញុំនោះទេ មានមនុស្សជាច្រើបានប្រឹងប្រែងនៅក្រុមហ៊ុនApple ហើយក៏គ្មាននរណាម្នាក់ចាញ់ដែរ ប៉ុន្តែពួកគេគ្រាន់តែខ្វះនៅលក្ខណ:ជាអ្នកដឹកនាំដ៏ល្អ និងគោលជំហរមិនច្បាស់តែប៉ុណ្ណោះ ។
  7. ភាពជឿជាក់នៅថ្ងៃអនាគត(Stanford University, June 2005 ): មិនត្រូវមើលតែទៅមុខនោះទេ អ្នកត្រូវចេះវិភាគពីអតីត ពេលដែលអ្នកយល់ពីអតីតពេលនោះ ហើយអ្នក នឹងយល់ពីអនាគត និងសេចក្តីសង្ឃឹមមិនដែលធ្វើឲ្យខ្ញុំបរាជ័យនោះទេ ។image
  8. សារ:សំខាន់នៃសេចក្តីស្លាប់(Stanford University, June 2005): គ្មាននរណាម្នាក់អាចគេចពីសេចក្តីស្លាប់បាននោះទេ អ្វីដែលសំខាន់គឺខ្ញុំបានធ្វើអ្វីដែលខ្ញុំចង់ធ្វើមុនពេលស្លាប់ ។
  9. អំពីគម្រោង(NBC, May 2006): អ្នកត្រូវធ្វើអ្វីឲ្យអស់ពីចិត្ត និងកុំនៅដដែលត្រូវធ្វើអ្វីដែលថ្មីសម្រាប់អ្នក ។
  10. ជាមួយនឹងការងារដ៏អស្ចារ្យ: សូមកុំបោះបង់ ត្រូវធ្វើការចេញពីបេះដូងនោះអ្នកនឹងទទួលបានទំនាក់ទំនងល្អ និងកុំទុកវាចោល ប្រឹងលុះត្រាតែអ្នកបានរកឃើញនូវអ្វីដែលអ្នកចង់រក ។image

ប្រភព: kenh14.vn