ព័ត៌មាន

កានតែទាក់ទាញជាមួយនឹងម៉ូដែល Xperia Z1

     Xperia Z1 ជាទូរស័ព្ទស្មាតហ្វូនទើបនឹងផលិតថ្មីដែលជាផលិតផលថ្មីរបស់ Sony ត្រូវបានគេរចនាឡើងជាមួយនឹងបច្ចេកទេសទំនើប នឹងការបង្កើតនូវលក្ខណៈ ទាក់ទាញថ្មី សម្រាប់មនុស្សសម័យបច្ចេកវិទ្យា  ។ ការរចនាដ៏ពិសេសសម្រាប់ចែកចាយលើទីផ្សារបច្ចុប្បន្ន ម៉ូដែលថ្មីនេះ វាបាននាំមកនូវជាមួយអេក្រង់ Full HD ទំហំ 5 អ៊ីងជាមួយនឹងកម្រិតបង្ហាញ 1.080p  ការរចនារូបរាងដែលគួរឲ្យទាក់ទាញ ។ មួយវិញទៀត ម៉ូដែលនេះបានបំពាក់ជាមួយអេក្រង់ HD ពិសេស និងដាក់ដំណើរការប្រព័ន្ធដំណើការ  ជាមួយនឹងប្រព័ន្ធខួរក្បាល   Quad-core 800 Snapdragon បន្ថែមជាមួយនឹងល្បឿនកាន់តែពិសេស 2.2 GHz ។ ហើយលោកអ្នកប្រាកដជាកាន់តែពេញចិត្តជាមួយនឹងប្រភេទកាមេរ៉ាទំហំ 2.7  មេហ្គាភិចសែលដែលជាប្រភេទកាមេរ៉ាអាចថតយករូបភាពបានយ៉ាងត្រជាក់ភ្នែកផងដែរ ។ លើសពីនេះ ទៅទៀតអ្នកអាចជ្រើសរើសបាននូវការបន្ថែមថ្មីពីម៉ូដែលXperia Z1 ជាមួយនឹង CPU Adreno 330  អង្គចងចាំ 16GB ថែមទាំងមាន Card slots រួចជាស្រេច ។image

 ប្រភព: sohoa.vnexpress.net