Pantech ផលិតផលថ្មីរបស់កូរ៉េត្រូវបានគេរចនាឡើងជាមួយនឹងបច្ចេកទេសទំនើបនឹងការបង្កើតនូវលក្ខណៈ ទាក់ទាញថ្មីសម្រាប់មនុស្សសម័យបច្ចេកវិទ្យា ។ ការរចនាដ៏ពិសេសជាមួយនឹងប្រព័ន្ធដំណើរការព្រីនម្រាមដៃសម្រាប់ចែកចាយលើទីផ្សារបច្ចុប្បន្ន ម៉ូដែលថ្មីនេះ វាបាននាំមកនូវជាមួយអេក្រង់ Full HD ទំហំ 5.9 អ៊ីងជាមួយនឹងកម្រិតបង្ហាញ 1.080p ការរចនារូបរាងដែលគួរឲ្យទាក់ទាញ ។ មួយវិញទៀត ម៉ូដែលនេះបានបំពាក់ជាមួយដាក់ដំណើរការប្រព័ន្ធដំណើការ Android OS 4.2.1. ជាមួយនឹងប្រព័ន្ធខួរក្បាល Quad-core 800 Snapdragon បន្ថែមជាមួយនឹងល្បឿនកាន់តែពិសេស 2.2 GHz ។ ហើយលោកអ្នកប្រាកដជាកាន់តែពេញចិត្តជាមួយនឹងប្រភេទកាមេរ៉ាទំហំ 13 មេហ្គាភិចសែលដែលជាប្រភេទកាមេរ៉ាអាចថតយករូបភាពបានយ៉ាងត្រជាក់ភ្នែកផងដែរ ។ លើសពីនេះ ទៅទៀតម៉ូដែលនេះបានភ្ជាប់ជាមួយនឹងអង្គចងចាំ 3 GB RAM ជាមួយនឹងមេម៉ូរ៉ីក្នុងម៉ាស៊ីនទំហំ 32 GB ប្រព័ន្ធ 4G ។
ប្រភព: sohoa.vnexpress.net