កាលពីដើមសប្ដាហ៍នេះប្រិយមិត្តទទួលបានព័ត៌មានមួយរួចហើយដែលបង្ហាញពីរូបភាពនិងលក្ខណសម្បត្តិបច្ចេកទេសរបស់ទូរស័ព្ទទំនើប Galaxy J ដែលបានលេចចេញមុនថ្ងៃបង្ហាញជាផ្លូវការដោយក្រុមហ៊ុន Samsung ឬ ក្រុមហ៊ុនចែកចាយ។ ដោយឡែកសម្រាប់ពេលនេះមិត្តអ្នកអាននឹងបានទទួលនូវរូបភាពនិងលក្ខណសម្បត្តិបច្ចេកទេសជាផ្លូវការរបស់ Galaxy J ដែលត្រូវបានក្រុមហ៊ុន NTT Docomo ប្រកាសចេញជាផ្លូវការហើយ ។
សូមរំលឹកម្ដងទៀតថា Galaxy J គឺជាម៉ូដែលពិសេសដែលត្រូវបញ្ចេញសម្រាប់ទីផ្សារប្រទេសជប៉ុននិងទទួលសិទ្ធិចែកចាយដោយក្រុមហ៊ុន NTT Docomo របស់ជប៉ុន ។លក្ខណសម្បត្តិបច្ចេកទេសរបស់ Galaxy J មានដូចខាងក្រោម៖
- អេក្រង់ទំហំ 5-inch
- បច្ចេកវិទ្យាអេក្រង់ Super AMOLED
- កម្រិតភាពច្បាស់ Full HD
- CPU Quad-core 2.3GHz (Snapdragon 800 SoC)
- RAM 3 GB
- អង្គផ្ទុកទិន្ន 32 GB (អាចបន្ថែម microSD card 64 GB)
- កាមេរ៉ាមុខទំហំ 2 MP និង កាមេរ៉ាក្រោយទំហំ 13 MP
- មានបច្ចេកវិទ្យា FeliCa NFC, LTE, GPS, Bluetooth,.
- ដំណើរការដោយ Android 4.3 Jelly Bean
- ថាមពលថ្ម 2600 mAh ប្រភពៈsohoa.vnexpress.ne