ព័ត៌មាន

រូបភាពថ្មីៗរបស់ iPad 5 មានបញ្ជាក់ពីមុខងារ Touch ID

iPhone 5S គឺ​ទូរស័ព្ទ​ និង​ជា​ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន Apple ដែល​មាន​បំពាក់​មុខ​ងារ Touch ID ឬ​ហៅ​ថា “Fingerprint sensor” ។ ក្រៅ​ពី iPhone 5S យើង​ធ្លាប់​ទទួល​បាន​នូវ​ព័ត៌មាន​មួយ​ចំនួន​ថា iPad 5 និង iPad mini 2 ក៏​អាច​នឹង​ត្រូវ​បំពាក់​ដោយ​មុខ​ងារ Touch ID នេះ​ផង​ដែរ ។ស្រប​ពេល​ដែល​មិន​មាន​ប្រភព​ណា​មួយ​បាន​អះអាង​ពី​មុខ​ងារ Touch ID នៅ​លើ iPad mini 2 នៅ​ឡើយ​​ពេល​នេះ​រូប​ភាព​ខាង​ក្រោម​បាន​​បញ្ជាក់​យ៉ាង​ច្បាស់​ពី​មុខ​ងារ​ Touch ID ដែល​បំពាក់​​នៅ​លើ Home button របស់ iPad 5

image

រូប​ភាព​នៃ Home button ​ខាង​លើ​ហាក់​មាន​លក្ខណប្រហាក់​ប្រហែល​គ្នា​ទៅ​នឹង​ Home button របស់ iPhone 5S ប៉ុន្តែ​គេ​នៅ​មិន​ទាន់​បាន​ដឹង​នៅ​ឡើយ​ទេ ថា Apple នឹង​រចនា​​នៅ​ត្រង់ Home button របស់ iPad 5iPad mini 2 ប៉ុន​គ្នា​នឹង iPhone 5S ឬ​យ៉ាង​ណា​ ។

image

 

សូម​បញ្ជាក់​ថា ពេល​នេះ​ក្រុមហ៊ុន Apple បាន​ប្រកាស​​រួច​​ហើយ​ថាខ្លួន​នឹង​មាន​ព្រឹត្តិការណ៍​មួយ​នៅ​ថ្ងៃ​ទី ២២ តុលា មុខដែល​ជា​ការ​ប្រកាស​ចេញ​នូវ​ iPad ជំនាន់​ថ្មី ។យ៉ាង​ណា​មិញ​ចំពោះ​​លក្ខណសម្បត្តិ Touch ID នឹង​ត្រូវ​បំពាក់​នៅ​​លើ iPad ថ្មី​ទាំង​ពីរ ឬ​យ៉ាង​ណា យើង​នឹង​បាន​ដឹង​ច្បាស់​ទាំង​អស់​គ្នានា​ថ្ងៃ​​អង្គារ ឬ​ថ្ងៃ​ពុធ​ សប្ដាហ៍​ក្រោយ ៕

ប្រភពៈ sohoa.vnexpress.net