ព័ត៌មាន

ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ចើញចូលរួមកម្មវិធីនៅថ្ងៃទី 22 ខែតុលា

     នាពេលថ្មីៗនេះ ក្រុមហ៊ុន Apple បានប្រកាសថា iPad ជំនាន់ទី 5 និង iPad Mini ជំនាន់ទី 2 នឹងដាក់បង្ហាញជាផ្លូវការនៅព្រឹកថ្ងៃពុធនៅសប្តាហ៍ក្រោយនេះ ។យោងទៅតាម ពត៌មានបានឲ្យដឹងថា ក្រុមហ៊ុន Apple នឹងប្រារព្ធពិធីសម្ភោធន៍នូវ iPad ជំនាន់ថ្មីរបស់ខ្លួននៅក្នុងទីក្រុង San Francisco របស់សហរដ្ឋអាមេរិច ។

image

ជាមួយគ្នានេះដែរ គេរំពឹងទុកថា ក្រុមហ៊ុន Apple ប្រហែលជានឹងដាក់តាំងបង្ហាញនូវប្រព័ន្ធប្រតិបត្តិការថ្មីរបស់ខ្លួន OS X Maverick របស់ Mac Pro នៅក្នុងព្រឹត្តិការណ៍នោះផងដែរ ។

ទន្ទឹមនឹងការតាំងបង្ហាញនេះ  រឹតតែពិសេដោយសារតែមានរូបភាពជាច្រើនរបស់ iPad 5 និង iPad Mini 2 ដែលបានបង្ហាញជាច្រើននៅលើបណ្តាញអ៉ិនធើណែត ។ ដូច្នេះ សូមរង់ចាំមើលពត៌មាននេះដែលនឹងមានបន្តនៅពេលក្រោយទៀត ។

 

ប្រភព៖ sohoa.vnexpress.net