ព័ត៌មាន

តើ Apple មានអ្វីថ្មី?

នៅក្នុងការបង្ហាញលើបណ្តាញផ្សព្វផ្សាយ The Chemical  នឹងមានវត្តមានរបស់ក្រុមហ៊ុន Apple ផងដែរ ។ ជាមួយនឹងការបង្ហាញវត្តមាននេះ ក្រុមហ៊ុននឹងបង្ហាញនូវប្រភេទផលិតផលថ្មីៗរបស់ខ្លួន ដែលជាបច្ចេកទេសទំនើបថ្មីទើបតែបានរកឃើញ ។ imageផលិតផលទាំងនោះរួមមានកម្មវិធី  OS X Mavericks ដែលអ្នកអាចផលិតបានសន្យាថានឹង អនុញ្ញាតិឲ្យទាញយកប្រើប្រាស់បានផងដែរ ។

image

មួយផ្សេងទៀត កម្មវិធី Macpro រឹតតែពិសេសបើប្រៀបធៀបជាមួយនឹងកម្មវិធីផ្សេងៗទៀត ដែលវានឹង ផ្លាស់ប្តូរប្រព័ន្ធដំណើរការ Intel Haswell ដែលមានចំណែកជួយសន្សំសំ ចៃថ្មបាន មួយកម្រិត។  មួយវិញទៀត Mac Mini ដែលទើបតែបាន Update ចុងក្រោយជាមួយនឹង Version PC ដែលនឹង Update បន្តទៅជា Intel Haswell, Thunderbolt ports, HDMI, USB 3.0 ។

image

ក្រៅពីប្រព័ន្ធដំណើរការ វាក៏មានភ្ជាប់មកជាមួយប្រព័ន្ធ Wi-Fi ជាមួយនឹង ac-generation Thunderbolt port 2 ផងដែរ ។ iPad ជំនាន់ទីប្រាំ5 ដែលទើបតែពេលថ្មីៗនេះបានផ្លាស់ប្តូររបៀបបង្ហាញរបស់ខ្លួនតាមរយៈ ការបង្ហាញបែប Retina ជាផលិតផលដែលអតិថិជនទន្ទឹងរងចាំមើលជាទីបំផុត ។ រួមផ្សំគ្នាផងដែរ iPad Mini ជំនាន់ទី 2 ក៏ជាផលិតផលដែលមានគុណភាពខ្ពស់អេក្រង់បង្ហាញច្បាស់ដែលគេបានបង្ហាញរួចមកហើយផងដែរ ។

ប្រភពៈ sohoa.vnexpress.net