ព័ត៌មាន

Oppo N1 នឹងមកដល់ប្រទេសវៀតណាមហើយ

Oppo បានប្រាប់ថាខ្លួននឹងអញ្ចើញភ្ញៀវចំនួន  206 នាក់ដើម្បីចូល​រួមក្នុងការ​បើកសម្ភោទ  N1 ដ៏ពិសេសនេះ ។  ភ្ញៀវដ៏ពិសេស​របស់ក្រុមហ៊ុន Oppo​ នឹងបានចូលរួមជាមួយនឹងព្រឹត្តការណ៍ដ៏សំខាន់ដែល​បង្ហាញពីបច្ចេកវិទ្យាដ៏​សំខាន់ជាមួយ​នឹងស្លាកយីហោ  OPPO ។image ជាមួយនឹងកម្មវិធីនេះគេផ្តោតសំខាន់ទៅលើប្រភេទអេក្រង់ Full HD ដែលមានទំហំ 5.9 អ៊ីង ដ៏គួរឲ្យចាប់អារម្មណ៏បំផុត ។ ហើយនៅពេលថ្មីៗនេះផងដែរក្រុមហ៊ុន  Oppo នៅតែបន្តផ្សព្វផ្សាយ ពត៌មានជាបន្តបន្ទាប់ពី N1 ប៉ុន្តែតម្លៃនឹងត្រូវបានប្រការនៅចុងកម្មវិធី ។ គួរឲ្យកត់សម្គាល់ដែរថា នៅក្នុងកម្មវិធីរបស់ក្រុមហ៊ុន Oppo នឹងផ្សាយបន្តផ្ទាល់ផងដែរ ។

ប្រភពៈ sohoa.vnexpress.net