ព័ត៌មាន

Samsung បង្កើតរោងចក្រផលិត LCD តំបូងបង្អស់នៅប្រទេសចិន

ក្រុមហ៊ុន Samsung ដែលជាក្រុមហ៊ុនដែលធំជាងគេក្នុងការផលិតគ្រឿងអេឡិចត្រូនិចដ៏ធំនៅក្នុងប្រទេសកូរ៉េដែលមានទុនរាប់ពាន់លានដុល្លារនោះ  ។  នាពេលថ្មីៗនេះ  ផលិតផលថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេដឹងថាជាប្រភេទ LCD ជំនាន់ថ្មី ដែលមានប្រភពផលិតមកពីប្រទេសចិន ។

តាមប្រភពពត៌មានបានឲ្យដឹងថា LCD ស៊េរីថ្មីនេះ បានលក់ដាច់ទ្វេរដងបើប្រៀបធៀបទៅនឹងផលិតផលផ្សេងៗទៀតក្នុងប្រទេសចិន ដែលក្នុងនោះរួមមានដូចជា ទូរទស្សន៍ជាដើម ។

 image

ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺ  ពេលនេះក្រុមហ៊ុន Samsung បានវិនិយោគទុនប្រាក់ជាច្រើននៅលើផលិត​ LCD ដែលមានទីតាំងនៅក្នុងទីក្រុងស៊ូហូ ជិតសៀងហៃប្រទេសចិន ដែលធ្វើឲ្យក្រុមហ៊ុនក៏ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ផងដែរ ។

ប្រភព៖ sohoa.vnexpress.net