ព័ត៌មាន

១ ដុល្លារ លេងម៉ាសេរី ក្នុងឱកាសបុណ្យអុំទូកពី ឌ្រីមលែនឌ៍

 

ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ជាព្រះរាជពិធីមួយដែលត្រូវបានប្រារពឡើងជារៀងរាល់ឆ្នាំតាំងពីបុរាណកាលមក។ ក្នុងឱកាសនេះផងដែរគ្រប់ស្ថាប័នទាំងអស់ ជាពិសេសស្ថាប័នឯកជននឹងមានការរៀបចំកម្មវិធីអបអរសាទរពិធីបុណ្យនេះ និងមានការផ្តល់ជូនពិសេសផ្សេងៗដល់អតិថិជរបស់ខ្លួនផងដែរ ។

 

 

image

 

 

ដោយឡែក សួនកម្សាន្តទំនើប ឌ្រីមលែនឌ៍ នឹងផ្តល់ជូនកម្មវិធីដ៏អស្ចារ្យមួយដល់អតិថិជនរបស់ខ្លួនគឺ ១ដុល្លារ លេងម៉ាសេរី ចាប់ពីថ្ងៃទី ១៥ ដល់ ១៩ វិច្ឆិកា ២០១៣។ មានន័យថាលោកអ្នកចំណាយត្រឹមតែ ១ដុល្លារប៉ុណ្ណោះ លោកអ្នកអាចជិះឧបករណ៏កម្សាន្តទាំងអស់របស់ ឌ្រីមលែនឌ៍ ដែលមានដូចជា ឡានបុកគ្នា សំពៅចោរសមុទ្រ រទេះភ្លើងហោះ ទ្វីនទ្វីស្ទ័រ កន្ត្រកយក្ស ពិភពកម្សាន្តកុមារ និងឧបករណ៏កម្សាន្តជាច្រើនទៀត។ លើសពីនេះ ឌ្រីមលែនឌ៍ នឹងរៀបចំការប្រគុំតន្រ្តីដោយមានការចូលរូមពី កញ្ញា សុខពីសី ការសម្តែងក្បាច់រាំ     ពិសេសៗ ការដើរជាក្បួន ការសម្តែងសៀករហ័សកម្ម និងការសម្តែងបែបកំប្លុកកំប្លែងដែលធ្វើឲ្យលោកអ្នកទប់សំណើចមិនបាន។

 

 

ការផ្តល់ជូនពិសេសនេះគឺ ឌ្រីមលែនឌ៍ រៀបចំឡើងយ៉ាងពិសេសដើម្បីអបអរសាទរព្រះរាជពិធីបុណ្យអុំទូក    បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ ក៏ដូចជាផ្តល់កាសដល់មិត្តៗយុវវ័យ និងពុកម៉ែបងប្អូនទាំងអស់ ដែលខិតខំប្រឹងប្រែងសិក្សារៀនសូត្រ និងប្រកបកិច្ចការងារយ៉ាងហត់នឿយជាយូរហើយនោះ មកទួលយកភាពសប្បាយរីករាយយ៉ាងពិតប្រាកដជាមួយការជិះឧបករណ៍កម្សាន្ត ការថតរូប និងការប្រគុំតន្រ្តីផងដែរ។