ព័ត៌មាន

ក្រុមហ៊ុន Apple ប្តូអេក្រង់ប៉ោងម្តង

បើយោងតាមក្រុម Bloomberg បានឲ្យដឹងថាក្រុមហ៊ុន Apple បានសាកល្បងរចនាម៉ូដែល iPhoneថ្មីដែលបំពាក់ជាមួយអេក្រង់ដែលប៉ោងជាមួយនឹងកែវដែលមើលទៅរាងកោងចេញយ៉ាងពិសេស ។  

image

អស់រយៈពេលពីរឆ្នាំមកហើយដែលក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung មានភាពល្បីល្បាញនៅសហរដ្ឋអាមេរិចពីម៉ូដែលជាងសែសិបប្រភេទត្រូវបានផលិតឡើង ។  ទោះជាយ៉ាងណាក៏ដោយវាមិនមាន្វីចំលែកទេដែលក្រុមហ៊ុន Apple បានផលលិតផលិតផលថ្មីបន្ថែមទៀត ។ 

ក្នុងចំណោមម៉ូដែលពីរប្រភេទមួយមានអេក្រង់ទំហំ 4.7 អ៊ីងហើយមួយទៀតមានទំហំ 5.5 អ៊ីង ។ សម្រាប់អេក្រង់ទំហំ 5.5 អ៊ីង នោះគឺជាប្រភេទស្មាតហ្វូនដែល ពិសេសមានឈ្មោះថា Samsung Galaxy Note II ។ គួរបញ្ចាក់ផងដែរថា គេបានសង្ឈឹមយ៉ាងខ្លាំងថាក្រុមហ៊ុន Apple នឹងខិតខំផលិតនូវផលិតផលថ្មីជាមួយនឹងអេក្រង់ប៉ោងចេញក្នុងពេលឆាប់ៗនេះមិនខាន ។

ប្រភពៈ  sohoa.vnexpress.net