Nokia 515 គឺជាទូរស័ព្ទដៃម៉ូដែលថ្មីរបស់ Nokia ដែលត្រូវបានរចនាឡើងមានសម្រស់ស្រស់ឆើតឆាយនៃតួខ្លួនផលិតពី អាលុយមីញ៉ូមមានភាពប្លែកពីបណ្ដាទូរស័ព្ទជំនាន់មុន។ នឹងប្រើដោយកញ្ចក់អេក្រង់ Gorilla Glass 2 ប្រភេទ QVGA LCD ទំហំ 2.4 អ៊ីញ និងមាន Keypad ដែលទប់ស្កាត់ការជ្រាបទឹកប្រភេទថ្មី។

បន្ថែមពីនោះទៀត Nokia 515 មានកាមេរ៉ាក្រោយទំហំ 5 មេហ្គាភិចសែល អមដោយភ្លើងពិល LED Flash, កម្រិត HD, ការអាចប្រើប្រាស់អ៊ិនធើណែតក្នុងល្បឿនលឿន 3.5G, រួចនឹងកម្មវិធីកម្សាន្ត និងបណ្តាញទំនាក់ទំនងសង្គមជាច្រើនទៀត។ ក្រៅពីនោះ Nokia 515ក៏បានភ្ជាប់ជាមួយកម្មវិធីសម្រាប់ការថតរូប Face Detection និង Panorama ហើយនឹងមានជម្រើសរើស 2 ពណ៌ (ពណ៌ ស និង ខ្មៅ)។
ប្រភពៈ
sohoa.vnexpress.net