Sony Xperia Z1 គឺជា Smartphone ពោពេញទៅដោយសមត្ថភាព និងភាពឆ្លាតវៃទាំងអស់របស់ Sony ជាមួយគុណភាពការមេរ៉ា ដូចគ្នានិងកាមេរ៉ាឌីជីថល រួមនឹងបច្ចេកវិទ្យាអេក្រង់ដូចគ្នានឹងទូរទស្សន៍ BRAVIA ស៊េរីទំនើប ជាផលិតដោយសម្ភារៈគុណភាព ខ្ពស់ដ៏ប្រណិត រួមបញ្ចូលគ្នាតែមួយបង្កើតបានជា Smartphone ដ៏ទំនើបនឹងមានរាងរៅដ៏សង្ហាទាន់សម័យ។

តែនេះគ្រាន់តែជាមួយផ្នែកតួចប៉ុណ្ណោះ ព្រោះទូរស័ព្ទ Xpiera Z1 ត្រូវបានផលិតឡើងដោយការរួមផ្សំនូវបច្ចេកវិទ្យា ទំនើបៗជាច្រើន។ កាមេរ៉ាទំហំធំ 20.7 មេហ្គាភិចសែល ដែលដំណើរការគុណ ភាពលក្ខណៈដូចគ្នាទៅកាមេរ៉ាឌីជីថលតែម្តង។ រួមនឹងកញ្ជាក់អេក្រង់ទំហំ 5 អ៊ីង Full HD Display ជាមួយនឹងបច្ចេកវិទ្យា X-Reality សម្រាប់ផ្តល់ជូនលោកអ្នកនូវពណ៌ដិតល្អ និងគុណភាពរូបភាពដ៏ភ្លឺច្បាស់គ្រប់ពេល ជាមួយនឹងទូរស័ព្ទ Smartphone ដ៏អស្ចារ្យមួយនេះ ដើម្បីទទួលយកបទពិសោធន៍ ដែលអ្នកមិនធ្លាប់ជួបពីមុនមក។
