ព័ត៌មាន

Samsung Note 3 តំលៃសមរម្យ

 អ្នកប្រាកដជាពេញចិត្តជាមួយ Galaxy Note 3 ប៉ុន្តែមិនហានទិញពីព្រោះតែមានតម្លៃថ្លៃពេក ប៉ុន្តែឥលូវនេះសូមកុំព្រួយក្រុមហ៊ុន Samsung នឹងផ្តល់ជូនជាមួយនឹងតម្លៃមួយសមស្របសម្រាប់ ផលិតផល Note 3 នៅដើមឆ្នាំ 2014 នេះ ។

ម៉ូដែល  Note 3 នឹងត្រូវបានគេដាក់បង្ហាញនៅសាល Mobile World Congress នៅឆ្នាំក្រោយ ហើយនឹងដាក់លក់ប្រហែលជានៅខែឧសភា  ឆ្នាំ 2014

 

image

គួឲ្យសោកស្តាយដែរដែលមិនទាន់មានពត៌មានលំអិតណាមួយបញ្ចាក់ឲ្យបានច្បាស់ពីលក្ខណៈពិសេរបស់វានោះទេ ។ ប៉ុន្តែគេជឿថាម៉ូដែលប្រភេទ SM-N7505 Note 3 Lite របស់ក្រុមហ៊ុន Samsung នឹងបំពាក់ជាមួយអេក្រង់ទំហំ 5.7អ៊ីង និងទំហំ 5.49 អ៊ីង  

កាលពីមុនក៏ធ្លាប់មានពាក្យចចាមអារាមមួយបានបង្ហាញថា Samsung នឹងបំពាក់អេក្រង់ប្រភេទ LCD លើកាមេរ៉ាប្រភេទSuperAMOLED និងមានកម្រិតបង្ហាញពី 8មេហ្គាភិចសែលទៅ 13មេហ្គាភិចសែល ។ សរុបមកក្រុមហ៊ុន Samsung មិនទាន់បានបង្ហាញពីតំរុយអ្វីមួយនៅឡើយ ។

ប្រភពៈ  sohoa.vnexpress.net