Asha 501 ជាផលិតផលពិសេសរបស់Nokia ដែលមានសមត្ថភាពពិសេសជាមួយនឹងអេក្រង់ទំហំ 3.1 អ៊ីង ដែលមានកម្រិតបង្ហាញ 480 x 320 ភិចសែល ។ កាន់តែពិសេសបន្ថែមទៀតអ្នកអាចប្រើគេហទំព័រ អាចភ្ជាប់ Wi-Fi ដោយអាចប្រើបានជាមួយមេម៉ូរ៉ីកាត slotហើយទៀតផង ។

ម៉ូដែលនេះ មានទម្រង់ S40 ត្រូវបានគេហៅថា Asha ជាមួយនឹងការង្ហាញរបស់ផ្ទៃអេក្រង់ចំរុះ ដូចជាដំណើរការ Nokia MeeGo និងមាន Home screen រហូតដល់ទៅពីរទំព័រ ។ មួយវិញទៀត កាមេរ៉ារបស់វាមាន លក្ខណៈបង្ហាញពិសេសទំហំ 3.2 មេហ្គាភិចសែល ។ សូមបញ្ចាក់ថា វាមានពណ៌ជាច្រើនដែលលោកអ្នកអាចជ្រើសរើស ដូចជាពណ៌ទឹកក្រូច ពណ៌បៃតង ពណលឿងជាដើម ។
ប្រភពៈ sohoa.vnexpress.net