កាលពីខែតុលាក្រុមហ៊ុន Nokia បានបញ្ចេញទូរស័ព្ទទំនើបប្រភេទ Phablet ចំនួនពីរម៉ូដែលគឺ Nokia Lumia 1320 និង Lumia 1520 មិនត្រឹមតែប៉ុណ្ណោះក្រុមហ៊ុនក៏បានបញ្ចេញនូវកុំព្យូទ័របន្ទះស្ដើង ទី១ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows RT ផងដែរ គឺ Lumia 2520 ដែលមានអេក្រង់ទំហំ 10.1-inch (Full HD) ។

ដោយឡែកកាលពីថ្ងៃម្សិលមិញនេះប្រភពពី UnwiredView បានរាយការណ៍ថាក្រុមហ៊ុន Nokia កំពុងតែធ្វើការលើគម្រោងផលិតកុំព្យូទ័របន្ទះស្ដើងមួយម៉ូដែលទៀតដែល ដំណើរការដោយ Windows RT ហើយត្រៀមនឹងបញ្ចេញនៅដើមឆ្នាំក្រោយនេះ ។ កុំព្យូទ័របន្ទះស្ដើងរបស់ Nokia មួយម៉ូដែលនោះគឺមានឈ្មោះកូដ Nokia RX-115 ហើយគេជឿថាវាអាចនឹងមានឈ្មោះផ្លូវការថា Lumia 2020 ។

ប្រភពៈ UnwiredView