ក្រុមហ៊ុន តែ អៀក ហុង ដែលជាក្រុមហ៊ុនដែលទទួលបានសិទ្ធចែកចាយ និងផ្តល់សេវាកម្មលើផលិតផលកុំព្យូទ័រ និងម៉ាស៊ីនថតចំលងម៉ាក Fuji Xerox ព្រមទាំងផលិតផលដ៏ទែទៀត បានរួមសហការជាមួយ ក្រុមហ៊ុន Fuji Xerox Asia Pacific Pre Ltd រៀបចំសិក្ខាសាលាក្រោមប្រធានបទ Business Transformation Fuji Xerox with Mobility នៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ ២០១៣ នៅសណ្ឋាគារ Sofitel Phnom Penh Phoukeethra ។
សិក្ខាកាមបាននាំយកមកបង្ហាញនូវបច្ចេកវិទ្យាថ្មីៗ ប្រកបដោយប្រសិទ្ធភាពខ្ពស់ដែលអាចជឿជាក់បានជាមួយ សេវាកម្មដ៏ល្អបំផុតសំរាប់សេវាកម្មរបស់អតិថិជន ក៏ដូចជាការណែនាំនូវម៉ាស៊ីនថតចំលងពណ៌ធម្មជាតិដ៏ទំនើប Fuji Xerox នៅកម្ពុជា ។ មិនតប៉ុណ្ណោះក្រុមហ៊ុនក៏បានផ្តល់នូវដំណោះស្រាយផ្នែកឯកសារ ( Document Browsing with Docu Works Viewer Light for Android ) ដល់អតិថិជនផងដែរ ។
ភាពទំនើបនៃម៉ាស៊ីនទាំងនោះបានផ្តល់លក្ខណៈងាយស្រួលដល់អ្នកប្រើប្រាស់ ជាពិសេសចំពោះ Print ( Wireless Print ) ឯកសារ ឬរូបភាពទាំងឡាយតាមរយៈ Smartphone captures, web pages and contact lists តាមតំរូវការ ។
ជាលើកដំបូងក្នុងការណែនាំ និងការប្រើប្រាស់នូវផលិតផល Fuji Xerox ចំពោះ Mobile devices, the new apps ( Print Utility, Doucu Works Viewer light ) គឺអាច Download បានដោយសេរីពី App store ដោយមិនចាំបាច់ប្រើពេលយូរតាមរយៈ Mobile devices ដូចជា Smartphone & Tablet PCsអាចត្រួតពិនិត្យមើល និង Wireless Print បានស្ទើរគ្រប់ទីកន្លែង គ្រប់ពេលវេលា និងទទួលបានភាពងាយស្រួល ព្រមទាំងចំណេញពេលវេលាទៀតផង ។
គួររំលឹកផងដែរថា ឆ្លងកាត់បទពិសោធន៍អាជីវកម្មអស់រយៈពេលជាង ១៥ ឆ្នាំ និងភាពប៉ិនប្រសព្វក្នុងការដឹកនាំ របស់ស្ថាបនិកក្រុមហ៊ុន បានធ្វើឲ្យ តែ អៀក ហុង ទទួលបានការគាំទ្រ និងទុកចិត្តពីសំណាក់អតិថិជន និងដៃគូរពាណិជ្ជកម្មជាបន្តបន្ទាប់លើគុណភាព សេវាកម្ម និងការទទួលខុសត្រូវចំពោះអតិថិជន ( Quality, Service and Customer Communication ) ។


លើសពីនេះទៅទៀត ក្រុមហ៊ុនទើបតែទទួលបានពានរង្វាន់ SME ONE ASIA AWARDS 2013 ( Overseas Enterprise Award ) ពី APF GROUP នៅប្រទេស សិង្ហបូរី ជាសហគ្រាសឆ្នើមប្រចាំតំបន់អាស៊ី កាលពីថ្ងៃ ២៤ ខែតុលា ឆ្នាំ២១០៣ កន្លងទៅថ្មីៗនេះ ។