IPhone 5S បានបង្ហាញខ្លួនតែមិនសូវលេចធ្លោ ព្រមគ្នាជាមួយនឹងការលក់ iPhone 5Cមិនសូវទទួលបានជោគជ័យដែរនោះ ។ បើយោងតាមអ្នកវិភាគ Chris Caso នៃក្រុម Susquehana Financial Group បានឲ្យដឹងថាតម្រូវការ iPhone បានកើនឡើងខ្ពស់ ដែលជាពិសេសស្មាតហ្វូនគុណភាពខ្ពស់ iPhone 5S មានការគាំទ្រ និងមានភាពមមាញឹកជាង 5C iPhone លើទីផ្សារ ។

Caso បានបន្ថែមទៀតថា បើទោះបីជាវាដូចច្នេះក្តី ក៏វាជាសំពាធធ្ងន់មួយសម្រាប់ការបង្ហាញ iPhone 6ដែរ ។
មួយវិញទៀតបើយោងតាមពត៌មានស្តីពីចង្វាក់ផលិតកម្មរបស់ Caso បានឲ្យដឹងថាវាគ្មានអ្វីអស្ចារ្យនោះទេ ពីព្រោះម៉ូដែលថ្មីបានប្តូពី iPhone ដើម្បីផលិតទៅជា iPhone 5S និង 5C ប៉ុណ្ណោះ ។ ក្រុមហ៊ុន Apple នៅតែផ្សព្វផ្សាយបន្តពីផលិតផល បើទោះបីជាមានទូរស័ព្ទចិនជាច្រើនបាន ផលិតចេញដោយមានកិច្ចព្រមព្រៀងពីបណ្តាញ China Mobile ក៏ដោយ ។
ជាចុងក្រោយ Caso ក៏បានបន្ថែមថា ក្រុមហ៊ុន Apple នឹងបង្ហាញម៉ូដែលស្មាតហ្វូនថ្មីមានអេក្រង់កាន់តែធំជាងមុនហើយនឹងមិនបរាជ័យទៀតទេ ។
ប្រភពៈ sohoa.vnexpress.net