អេក្រង់គឺជាចំនុចទាក់ទាញពិសេសមួយរបស់ទូរស័ព្ទ ហេតុដូច្នេះហើយបានជាគេហទំព័រ PhoneArena បានធ្វើពីបញ្ចីបច្ចេកវិទ្យាថ្មីៗនៅក្នុងឆ្នាំនេះ ។
អេក្រង់ QHD គុណភាពបង្ហាញ 2,560 x 1,440 ភិចសែល
អេក្រង់ 2K (2 លានភិចសែល) ឬ QHD (quad-HD) គឺគ្រាន់តែជាឈ្មោះរបស់កម្រិតបង្ហាញប៉ុណ្ណោះ ដែលមានគុណភាពបង្ហាញ 2,560 x 1,440 ។
ម៉ូដែល Vivo (ផលិតផលរបស់ចិន) គឺជាក្រុមហ៊ុនដំបូង បំផុតដែលមានគម្រោងបង្ហាញអេក្រង់ XPlay 3S- ហើយស្របពេលជាមួយគ្នានេះដែរ ប្រហែលជាមានម៉ូដែល S5 Samsung Galaxy និង LG G3 បន្ថែមទៀតផង ។
LTPS Technology

កាលពីឆ្នាំ 2013អ្នកធ្លាប់បានលឺពត៌មានស្តីពីអេក្រង់ប្រភេទ LTPS និង IGZO រួចមកហើយ ប៉ុន្តែ នៅពេលថ្មីៗនេះដែរ អេក្រង់ដែលគេប្រើលើ IGZO iPad Air និង iPad Mini ជាប្រភេទ Retina សមត្ថដែលមានតង់ស៊ីតេជួយបង្កើតភិចសែល និងតម្លើងសមត្ថភាពភិចសែលកាន់តែពិសសបន្ថែម ប៉ុន្តែបានត្រឹមតែ 1/3 អេក្រង់ LCD ប៉ុណ្ណោះ ។ទោះបីជាយ៉ាងណាក៏ដោយ ការប្រើប្រាស់អេក្រង់ប្រភេទ LTPSគឺបានជួយសន្សំថាមពលបន្ថែមទៀត (វាមានសីតុណ្ណភាពទាប) ហើយកាន់តែគួរឲ្យចាប់អារម្មណ៍នៅពេលវាបំពាកនៅលើ Microsoft Surface 2 និង Kindle Fire HDX ដែលជាTablet របស់កុំព្យូទ័រដែលកាន់ថ្មបានយូរជាងគេលំដាប់លេខពីនៅលើទីផ្សារ ។ឯអេក្រង់ LTPS នៅពេលឆាប់នេះនឹងមានកម្មវិធីថ្មីជាច្រើនត្រូវបានគេដាក់បង្ហាញលើវានៅក្នុងឆ្នាំ 2014 ។
អេក្រង់ប៉ះ Gorilla Glass 4

អេក្រង់ប៉ះដែលល្បីល្បាញជាងគេសព្វថ្ងៃនេះគឺ Gorilla Glass ដែលធន់នឹងបាក់តេរ៉ីគ្រប់ប្រភេទហើយនឹងការលោសឆូតផ្សេងៗទៀត ដែលប្រើហើយមានអារម្មណ៍ថាចាប់ចិត្តតែម្តង ។
អេក្រង់កោង
កាន់តែពិសេសជាមួយនឹងអេក្រង់កោងដែលកាន់តែធ្វើឲ្យស្មាតហ្វូនរបស់អ្នកមានលក្ខណៈរស់រវើក ហើយវាបានលេចរូបរាងឡើងតាំតែពីចុងឆ្នាំ 2013 ប៉ុន្តែមិនទាន់បានបំពាក់លើម៉ូដែលដែលមាន លក្ខណៈរស់រវើកនៅឡើយ ។ ថ្វីបើវាទទួលបានចំណាប់អារម្មណ៍ខ្ពស់ ក៏ម៉ូដែល Galaxy និង LG G Flex Round នៅតែមានបំណងប្រកួតប្រជែងគ្នានៅក្នុងឆ្នាំថ្មី 2014 នេះ ។ ប្រភពៈ sohoa.vnexpress.net