Samsung Galaxy Grand 2, HTC Desire 600, Nokia Lumia 1320, Sony Xperia C, LG G Pro Lite Dual សុទ្ធតែជាម៉ូដែលល្បីល្បាញ ដែលមានសម្រស់ដ៏គួឲ្យទាក់ទាញបំផុតជាមួយនឹងទំហំអេក្រង់ធំៗ ហើយ ។
រូបទាំងប្រាំនេះជាស្មាតហ្វូនដែលសាកសមបំផុតចំពោះនារីៗ ដោយអាស្រ័យលើគុណភាពក្នុងការ រចនា បន្ថែមទាំងមានអេក្រង់ធមពិសេស កាមេរ៉ាច្បាស់ទៀតផង ។
Samsung Galaxy Grand 2

ម៉ូដែលនេះមានអេក្រង់ទំហំ 5.25 អ៊ីង ជាមួយនឹងម្រិតបង្ហាញ 720 x 1280ភិចសែលបំពាក់មកជាមួយ ខួក្បាល Quad-core មានល្បឿន 1.2GHz ថែមទាំងមាន 1.5GB RAM ដំណើរការជាមួយប្រព័ន្ធ ដំណើរការ Android 4.3 ដែលថ្មីផងដែរ ។
HTC Desire 600

ម៉ូដែលធន់មធ្យមរបស់ HTC ជាប្រភេទម៉ូដែលមានVersion ថ្មី ដែលមានឈ្មោះថា HTC One វាត្រូវបានគេរចនាឡើងជាមួយរូបរាងដ៏ស្រស់ស្អាត និងទាក់ទាញចំណាប់អារម្មណ៍បំផុត ។
Nokia Lumia 1320

មិនត្រឹមតែមានតម្លៃសមរម្យនោះទេ ប៉ុន្តែ Lumia 1320 ថែមទាំងមានអេក្រង់ទំហំ 6- អ៊ីង ដែលមាន កម្រិតបង្ហាញ 1280 x 720 ភិចសែលទៀតផង ។ បន្ថែមពីលើនេះទៀត វាបង្កប់ជាមួយខួក្បាលប្រភេទ Dual-core ព្រមទាំងមានល្បឿន 1.7 GHz និងអង្គជំនួយកាទំហំ 1 GB RAM ប្រើជាមួយកម្មវិធី Windows Phone 8 ។ លើសពីនេះទៅទៀត វាមានកាមេរ៉ាទំហំ 5 មេហ្គាភិចសែល មានកម្រិតបង្ហាញ 0.3 មេហ្គាភិចសែល ។
Sony Xperia C

ស្មាតហ្វូនSony Xperia C ត្រូវបានគេចាត់ទុកថាជាស្មាតហ្វូនធន់មធ្យម ដែលទើបតែបានរចនាឡើង កាលពីចុងឆ្នាំ 2013 ជាមួយនឹងគុណភាពថ្មី ។
ម៉ូដែលនេះបានបំពាក់មកជាមួយអេក្រង់ទំហំ 5-អ៊ីង ប៉ុន្តែមានកម្រិតបង្ហាញ 540 x 960 ភិចសែល ។កាន់តែពិសេសជាងនេះទៅទៀត វាបានបំពាក់មកជាមួយខួក្បាលប្រភេទ Quad-core មានល្បឿន 1.2 GHz MediaTek មានអង្គជំនួយការ 1 GB RAM. ដាក់ដំណើរការជាមួយប្រព័ន្ធដំណើរការ Android 4.2.2 ។
លើសពីនេះទៅទៀតម៉ូដែលនេះបានបំពាក់មកជាមួយកាមេរ៉ាទំហំ 8 មេហ្គាភិចសែល មានកម្រិតបង្ហាញ Full HD ផងដែរ ។
ប្រភព: sohoa.vnexpress.ne