នៅពេលខ្លះមានរូបថតមួយចំនួនដែលលោកអ្នកមិនឲ្រអ្នកដ៏ទៃបើកមើលវាបាន។ ដើម្បីការពាររូបភាពរបស់អ្នកមិនឲ្យអ្នកដ៏ទៃបើកមើលនោះអ្នកអាចប្រើប្រាស់កម្មវិធីមួយដើម្បីលាក់រូបភាពទាំងនេះដូចជាកម្មវិធីhide pictures in Vaulty ដែលវាមានភាពងាយស្រួលប្រើប្រាស់។
ជាដំបូងលោកអ្នកត្រូវវាយពាក្យ “hide pictures” ឬអ្វីមួយដែលស្រដៀងគ្នានៅក្នុង Play Store។ ជ្រើសកម្មវិធីសម្រាប់លាក់រូបភាព ” hide pictures in Vaulty” ។
បន្ទាប់មកចុចប៊ូតុង “install” ដែលមានពណ៌ខៀវដើម្បីដំឡើងវានៅលើទូរស័ព្ទរបស់លោកអ្នក។
ជ្រើសវិធីសាស្ត្រនៃការសុវត្ថិភាព Vaulty នៅពេលដែលវាបើក។ អ្នកអាចជ្រើស “text” សម្រាប់ពាក្យសម្ងាត់អត្ថបទនិងជ្រើស “PIN”សម្រាប់ចាក់សោនៃចំនួនលេងឬក៏ជ្រើស “No password” បើសិនជាអ្នកមិនចង់ដាក់លេខសម្ងាត់លើកម្មវិធីនេះទេ។
បន្ទាប់មកទៀតត្រូវចុចលើប៊ូតុង “Hide Pictures & Videos” នៅក្នុងកម្មវិធី Vaulty របស់អ្នក។ បន្ទាប់មកវានិងផ្ទាំងរូបភាពរបស់អ្នក ហើយលោកអ្នកត្រូវជ្រើសរើសរូបភាពមួយណាដែលចង់លាក់។
បន្ទាប់ពីលោកអ្នកជ្រើសរើសរូបភាពអស់ហើយត្រូវចុចលើរូបតំណាងសោដែលស្ថិតនៅក្នុងខាងស្ដាំនៃកំពូលដើម្បីលាក់រូបភាពរបស់អ្នក។
តែបើលោកអ្នកមិនចង់លាក់រូបភាពនោះគ្រាន់តែចុចលើរូបភាពណាមួយដែលអ្នកវាបង្ហាញវិញហើយចុចលើរូបតំណាងកូនសោរនោះវិញជាការស្រាច់៕
