ក្រុមហ៊ុន Nikon បានបង្ហាញកាមេរ៉ាឌីជីថលថ្មីរបស់ខ្លួនជាថ្មីម្ដងទៀតហើយនោះគឺ ម៉ូដែល Nikon Coolpix S6800 Digital Camera ។ កាមេរ៉ាមានកម្រិតទៅដល់ 16.0 មេហ្គាភិចសែល អ្នកអាចពង្រីកពង្រួមមើលរូបភាពបានគ្រប់ចំណុចរហូតទៅដល់ 12x (អ៊ុបទិខលហ្សូម) និងអេក្រង់មានទំហំ 3.0 អ៊ីង ព្រមជាមួយសមត្ថភាពដែលអាចផ្ទុករូបភាពក្នុងមេម៉ូរីុ កាតប្រភេទ SD/SDHC/SDXC ។ Nikon បានបំពាក់ប្រព័ន្ធដំណើរការ EXPEED C2, WiFi និងមានសមត្ថភាពខ្ពស់ក្នុងការថតខ្សែភាពយន្ដបាន Full HD រហូតទៅដល់ 1080/60i ។ Coolpix S6800 នឹងលក់ក្នុងតម្លៃ 219,95$ ៕