ព័ត៌មាន

ក្រុមហ៊ុន Acer បានដាក់​លក់ Tablet Tab 7 ក្នុងតម្លៃ 99$ នៅ​ប្រទេស​ចិន

               កាលពីពេលថ្មីៗនេះ​ក្រុមហ៊ុន Acer បានដាក់​លក់ Tab 7 ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.2 Jelly Bean នៅក្នុង​តម្លៃ​ត្រឹមតែ​មានតែ 99 ដុល្លារ​អាមេរិក​តែប៉ុណ្ណោះ។ Acer Tab 7 នេះ​វា​មាន​តំលៃថោក​មែន​ប៉ុន្តែ​ការ​រចនា​រូបរាង​របស់​វា​វិញ​ក៏​មិន​ចាញ់ Tablet  ដ៏ទៃទៀត​ដែល ដោយ​ចា​មាន​ទំងន់  289 ក្រាម​និង​មាន​កម្រាស់​ត្រឹមតែ 9.9 ម​ម ។ Tab 7 នេះ​មាន​អេក្រង់​ទំហំ 7 អ៊ី​ញ ដែល​អាច​បង្ហាញ​រូបភាព​ក្នុង​កម្រិត 600 X 1024 ភិ​ច​សែ​ល ជាមួយ​មាន​ល្បឿន​ដំណើរការ dual-core Cortex-A9 1.2 GHz, RAM 1GB និង  អង្គ​ចងចាំ​ខាងក្នុង 8GB និង​មាន​រន្ធ​ដោត​កាត​ប្រភេទ microSD   ។ យើង​អាចនិយាយបាន Tab 7 នេះ​វា​មានតម្លៃ​ថោក​មែន​ប៉ុន្តែ​វា​គួរឱ្យ​ទាក់ទាញ​ណាស់​សម្រាប់​អ្នកប្រើប្រាស់។

              Acer Tab 77 នេះ​កំពុង​ត្រូវបាន​លក់​នៅ​ប្រទេស​ចិន​ហើយ​បច្ចុប្បន្ននេះ​វា​មិនទាន់​ច្បាស់ ទេ​ថា​តើ​ក្រុមហ៊ុន Acer គ្រោង​នឹង​ណែនាំ​ផលិតផល​នេះ​ទៅកាន់​ទីផ្សារ​ផ្សេងទៀត​ដែរឬទេ?

image