មានអ្នកប្រើប្រាស់មួយជំនួនខកចិត្តក្រោយពីឱ្យដឹងថាក្រុមហ៊ុន LG នេះបានប្រកាសសារជាថ្មីពីការ update ទៅកាន់ Android 4.4 KitKat សម្រាប់ទូស័ព្ទ LG G2 ។ នេះបើយោងទៅតាមក្រុមហ៊ុន LG នៅក្នុងប្រទេសអ៊ីតាលីបានបញ្ជាក់នៅក្នុង Page Facebookរបស់ខ្លួនថានិងដាក់ឲ្យដំណើរការ Android 4.4 KitKat នៅចុងខែមីនា។ ក្រោយពីការសុំអភ័យទោសចំពោះការផ្សាយពត៌មានខុសរបស់ក្រុមហ៊ុនទូរស័ព្ទ LG នៅក្នុងប្រទេសអារ៉ាប៊ី សាអូឌីត តាមរយៈបណ្តយសង្គម Twitter របស់ខ្លួនថាគ្រោងនឹងចេញ ប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat សម្រាប់ LG G2 នៅចុងខែនេះ៕
