ប្រព័ន្ធដំណើរការដោយ iOS 7 ផ្តល់នូវដំណើរការយ៉ាងលឿនជាមួយនិងលក្ខណៈពិសេស hotspot ផ្ទាល់ខ្លួនដែលអនុញ្ញាតឱ្យអ្នកប្រើចែករំលែកការតភ្ជាប់ពីទូរស័ព្ទ iPhone របស់លោកអ្នកជាមួយនឹងឧបករណ៍ផ្សេងទៀតដូចជា៖ iPad កុំព្យូទ័រយួរដៃ ឬក៏ ឧបករណ៍ហ្គេមកំសាន្តផ្សេងៗតាមរយៈ WiFi។ នៅក្នុងប្រព័ន្ធដំណើរការដោយ iOS 7 នេះការ hotspot ក៏ស្រដៀងគ្នាទៅនឹងជំនាន់មុនដែលតែវាមានភាពប្រសើរឡើងមួយចំនួនតូចដែលអ្នកប្រើនឹងពេញចិត្តដោយរួមបញ្ចូលទាំងការបង្ហាញថ្មីនៃរបៀបដែលអ្នកប្រើជាច្រើនគឺមាននៅលើការចូលដំណើរការ hotspot ដែលមានភាពឆាប់រហ័សជាងមុន។នៅពេលនេះអ្នកប្រើប្រាស់ទូរស័ព្ទ iPhone នៅក្នុងជំនាន់ iOS 7 អាចមើលពីរបៀបប្រើប្រាស់ hotspot ដែលវាមានសារៈសំខាន់ណាស់ព្រោះវាមានភាពងាយស្រួលក្នុងការប្រើប្រាស់ Internet មានល្បឿនលឿនខណៈពេលដែលកុំព្យូទ័រយួរដៃតភ្ជាប់ទៅ iphone 5s របស់អ្នក។តែមានបញ្ហាមួយជាមួយនឹងប្រព័ន្ធដំណើរការដោយ iOS 7 hotspot គឺថាពេលខ្លះកុំព្យូទ័រនឹងមិនឃើញ hotspot របស់លោកអ្នកនៅក្នុងបញ្ជីនៃជម្រើសបណ្តាញទេ។ នៅក្នុងករណីលោកអ្នកត្រូវព្យាយាមបើកនិងបិទ WiFi ឬត្រូវដោតតាមរយៈ USB ។
ជាដំបូងលោកអ្នកត្រូវចូលទៅ Settings ដែលនៅលើអេក្រង់ទូរស័ព្ទ iPhone របស់អ្នក។បន្ទាប់អ្នកនិងបានឃើញ Personal Hotspot រូចចុចលើវា តែបើសិនលោកអ្នកអត់ឃើញវា ត្រូវចុចលើ Cellular នោះនិងបានឃើញ Personal Hotspot ជាមិនខាន។
បន្ទាប់ពីលោកអ្នកបានចុចលើ Personal Hotspot ហើយវានិងបង្ហាញ ផ្ទាំង Settings ដែលដូចនិងរូបភាព រួចលោកអ្នកត្រូវបើវាដោយចុចលើគ្រាប់រំកិលពណ៌បៃតងទៅខាងឆ្វេង។
នៅលើប្រព័ន្ធដំណើរការដោយ iOS 7 លោកអ្នកអាចធ្វើការកំណត់ hotspot ដោយផ្ទាល់ខ្លួនជាមួយនិងការផ្លាស់ប្តូរពាក្យសម្ងាត់ WiFi ដែលមានភាពងាយស្រួលក្នុងការចងចាំ។ វាក៏ជាកន្លែងដែលអ្នកអាចផ្លាស់ប្តូរវាប្រសិនបើអ្នកចង់ចែករំលែកវានៅជាមួយមិត្តភក្តិ។ដោយត្រូវចុចលើ Password ដើម្បីផ្លាស់ប្តូរវា។
ឥឡូវនេះអ្នកអាចរកមើលឈ្មោះទូរស័ព្ទ iPhone របស់អ្នកនៅក្នុងបញ្ជី WiFi នៅលើកុំព្យូទ័រឬក៏ឧបករណ៍ផ្សេងទៀតហើយចុច Connectវា។ តែប្រសិនបើអ្នកចង់ធ្វើការតភ្ជាប់វាជាមួយប៊្លូធូសឬ USBវិញក៏បានដែរដោយត្រូវការកំណត់រចនាសម្ព័ន្ធដែលត្រូវការមួយចំនួន។ខណៈពេលដែលការប្រើប្រាស់ hotspot ផ្ទាល់ខ្លួនមួយនៅលើ iOS 7 វានិងបង្ហាញរបារតូចមួយបង្ហាញឡើងនៅក្រោម status bar ហើយនៅពេលត្រូវបានចាក់សោរ status barនឹងបង្ហាញជាពណ៌ខៀវវិញ។ នៅលើអេក្រង់ចាក់សោរ status bar បានបង្ហាញចំនួនអ្នកកំពុងប្រើប្រាស់ hotspot របស់អ្នក៕