ដើម្បីប្រារព្ធពិធីបុណ្យចូលឆ្នាំចិនខាងមុខ Hasselblad ត្រូវបានរៀបចំដើម្បីបើកដំណើរការម៉ាស៊ីនថត Lunar Limited Edition ថ្មី។ ឧបករណ៍នេះមានសមត្ថភាពអាចចាប់យករូបភាពបានរហូតទៅដល់ 24.0 មេហ្គាភិចសែល វីដេអូបានកម្រិត Full DH និង 18-55mm E-mount Lens ។ ហើយនៅក្នុងឳកាសបុណ្យចូលឆ្នាំចិន Hasselblad បានកំណត់ត្រឹមតែ 200 គ្រឿងតែប៉ុណ្ណោះ។ Lunar Limited Edition នឹងចេញលក់ពីថ្ងៃទី 31 ខែមករា សម្រាប់តម្លៃ 9,800$ ៕