ទូរស័ព្ទ Nokia Lumia 1520 V នឹងបង្ហាញខ្លួនជាមួយប្រព័ន្ធប្រតិបត្តិការ Windows Phone 8.1

របាយការណ៍​មួយ​ពី​ប្រទេស​ចិន​បានឱ្យដឹងថា​ក្រុមហ៊ុន Nokia នឹង​បញ្ចេញ​កំណែ​ខ្នាតតូច​នៃ​ត្រកូល​ទូរស័ព្ទ Lumia 1520 ។ ទូរស័ព្ទ Lumia 1520 V នេះ​មាន​ទំហំ​អេក្រង់ 4,3 inch បើ​ធៀប​នឹង Lumia 1520 វិញ​មាន​អេក្រង់​រហូត​ទៅដល់ 6 inch ។ ទោះជា​យ៉ាងណា​ម៉ូ​ដែល​នេះ​នៅតែមាន​ការបង្ហាញ​ខ្ពស់ Full HD ដែល​បានធ្វើឱ្យ​ស្មា​ត​ហ្វូ​ន​នេះ​មាន​ដង់ស៊ីតេ​ភី​កសែ​ល​ខ្ពស់បំផុត​នៅក្នុង​ពិភពលោក។ ទូរស័ព្ទ Lumia 1520 V នេះ​បាន​ភ្ជាប់​មកជា​មួយ RAM ទំហំ 2 ជីកា​បៃ និង​មាន​មេម៉ូរី​កាត​ដែលមាន​សមត្ថភាព​ផ្ទុក​បាន​រហូតដល់ 32 GB ។ ទូរស័ព្ទ Lumia 1520 V នេះ​មាន​រូបរាង​តូច​មែន​តែ​កាមេរ៉ា​វិញ​មិនតូច​ទេវា​មាន​ទំហំ​រហូត​ទៅដល់ 14 megapixel PureView និង​អាច​ផ្ទុក​ថាមពល​ថ្ម​បាន 3,000 mAh ។ ទូរស័ព្ទ Lumia 1520 V ត្រូវបាន​គេ​រំពឹងថា​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Windows Phone 8.1 ដែល​ត្រូវ​ចេញផ្សាយ​នៅក្នុង​ខែមេសា៕

image

Leave a Reply

Your email address will not be published. Required fields are marked *