ព័ត៌មាន

FTP III ជា Tablet Wi-Fi ដ៏អស្ចារ្យ

FTP III ជា Tablet Wi-Fi ស៊េរីថ្មីដែលមានរាងគួរឲ្យទាក់ទាញ មានកម្រាស់ត្រឹមតែ 8.9 មីលីម៉ែត្រ និងមានទម្ងន់ត្រឹមតែ 300 ក្រាមប៉ុណ្ណោះ ។

 image

Tablet មួយនេះមានអេក្រង់ទំហំ 7 អ៊ីងជាមួយនឹងកម្រិតភាពច្បាស់ 1280 x 800 ភិចសែល និងបានប្រើប្រាស់នូវតិចណូឡូជី IPS ដើម្បីបង្ហាញរូបភាពឲ្យកាន់តែមានភាពស្រស់ស្អាត ។

ម៉ាស៊ីនមួយនេះមានសមត្ថភាពខ្ពស់ ដើរលឿន និង Touchscreen មានភាពរហ័ស ។

 image

ឧបករណ៍មួយនេះបានរចនាមកជាមួយនូវខួរក្បាលប្រភេទ Quad Core Cotex A7 ដែលមានល្បឿន 1.2GHz ទ្រទ្រង់កម្រិត Full HD មានអង្គចងចាំទំហំ 1GB មាន ROM ទំហំ 8GB នឹងដំណើរការប្រព័ន្ធប្រតិបត្តិការ Android 4.2 ។

លើសពីនេះទៀត វាក៏បានបំពាក់នូវរន្ធដោតដូចជា HDMI, 3G USB, និង Mini USB ថែមទៀតផង ។

ប្រភពៈ sohoa.vnexpress.net