ព័ត៌មាន

Malware អាចលួចលុយកាតធនាគាចេញពី Windows ទៅឲ្យ Android

នាពេលថ្មីៗនេះ មេរោគជំនាន់ថ្មីដែលដំណើរការនៅលើប្រព័ន្ធប្រតិបត្តិការ Windows អាចធ្វើការតម្លើងកម្មវិធី Online Banking ក្លែងក្លាយនឹងបញ្ជូនសារនោះទៅកាន់ Remote Server ។

 image

លោក ហ្វ្លររ៉ា (Flora) ដែលជាអ្នកជំនាញស្វែងរកមេរោគបាននិយាយថា នៅពេលដែលឧបករណ៍ Android ត្រូវបានដាក់បញ្ចូលទៅក្នុងកុំព្យួរទ័រតាមរយៈរន្ធដោត USB ពេលនោះ Auto-Run នឹងដំណើរការ បន្ទាប់មកមេរោគមួយនេះនឹងបញ្ជូន File តាមរយៈ autorun.inf ។

លោកបានបន្ថែមទៀតថា នៅពេលដែលយើងដម្លើងកម្មវិធី Online Banking មេរោគភាគច្រើនឲ្យយើងវាយ PIN Code បន្ទាប់មកបំពេញពត៌មានដើម្បីមានសិទ្ធិក្នុងការទូទាត់លុយ ។ នៅត្រង់ចំនុចនេះហើយដែលភាគច្រើនអ្នកប្រើប្រាស់តែងតែបាត់បង់នូវលេខសំងាត់របស់ខ្លួនជានិច្ច ។​

ប្រភពៈ sohoa.vnexpress.net