ព័ត៌មាន

ក្រុមហ៊ុន Motorola កំពុងផលិតស្មាតហ្វូនមានតម្លៃ $50

Motorola Moto G ដែលផលិតនៅចុងឆ្នាំ ២០១៣​ នេះមានាំអេក្រង់ទំហំ 4.5 អ៊ីងកម្រិត HD មានខួរក្បាលប្រភេទ Quad-Core មានមេម៉ូរីខាងក្នុងទំហំ 8GB និងបានដាក់លក់នៅក្នុងសហរដ្ឋអាមេរិចជាមួយនឹងតម្លៃ 179 ដុល្លារជាមួយនឹងរូបរាងដ៏គួរឲ្យស្រឡាញ់ ។

 image

លោក Dennis ដែលជាប្រធានផ្នែកលក់របស់ក្រុមហ៊ុន Motorola បាននិយាយថា 179 ដុល្លារគឺពិតជាចំនួនលុយដ៏ច្រើនសម្រាប់មនុស្សមួយចំនួនធំ ។ លោកបានបន្តទៀតថា ហេតុអ្វីមិនផលិតស្មាតហ្វូនមានតម្លៃ 50 ដុល្លារ តែនេះគឺជាគម្រោងដែលក្រុមហ៊ុនកំពុងតែធ្វើ ។

យ៉ាងណាមិញ ទោះបីជាមានការប្រាប់ពត៌មានពីលោក Dennis ក៏ដោយក៏មិនទាន់មានពត៌មានណាមួយបញ្ជាក់ពីវានៅឡើយទេ ។

ប្រភពៈ sohoa.vnexpress.net