ព័ត៌មាន

វិធីកាត់បន្ថយចលនានិងបង្កើនល្បឿនផ្លាស់ប្តូរជាមួយនឹងដំណើរការដោយ iOS 7.0.4 សម្រាប់ iPhone និង iPad

ក្រុមហ៊ុន Apple នៅពេល​បច្ចុប្បន្ននេះ​បានចេញ​ផ្សាយ​ឲ្យ​ដំណើរការ iOS 7.0.4 ដែល​មានមក​និង​ការជួសជុល​កំហុស​មួយចំនួន​ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​ជាមុន។ មួយ​នៃ​ការធ្វើឱ្យ​ប្រសើរឡើង​ទាំងនោះ​គឺជា​វិធី​ដែល​យើង​អាច​កាត់បន្ថយ​ចលនា​និង​សកម្មភាព​ដែលមាន​ចលនាផ្សេងៗនៅក្នុង​ដំណើរការ​ដោយ iOS 7 ។ ប្រសិនបើ​អ្នក​ចូលចិត្ត​ល្បឿន​ឆៅ​ជាង​សកម្មភាព​ដែលមាន​ចលនា​ក្បូរក្បាច់​នេះ​លោកអ្នក​អាចធ្វើ​វា​បាន​ជាមួយនិង​Reduce motion ដែលមាន​នៅក្នុង iOS 7 ជាស្រេច។

1.ជាដំបូង​អ្នក​ត្រូវ​បើក​ដំណើរការ​កម្មវិធី​Settingsដែល​នៅលើ​អេក្រង់ Home នៃ​ទូរស័ព្ទ iPhone ឬ iPad របស់លោក​អ្នក។

2.ឥឡូវនេះ​អ្នក​ត្រូវ​ចុច​លើ General។

3.បន្ទាប់មក​ចុច​លើ Accessibility ។

4.ត្រង់ចំនុច​នេះ​លោកអ្នក​ត្រូវ​ជ្រើស​ជម្រើស​យក Reduce Motion និង​ត្រូវ​បើក​វា​ទៅជា On ។

 image

image

 

នៅពេលនេះ​លោកអ្នក​បាន​បើក​ដំណើរការ ReduceMotion បាន​ហើយ​លោកអ្នក​ក៏​អាច​សាកល្បង​វា​បានដែរ ។ លទ្ធផល​នេះ​បាន​វា​ធ្វើ​ឲ្យ​ទូរស័ព្ទ​របស់​អ្នកមាន​សកម្មភាព​លឿន​ជាមុន កាលពីមិនទាន់បើក​ ReduceMotion ។