ព័ត៌មាន

ទូរស័ព្ទ Samsung ដំបូងគេដែលដំណើរការ OS Tizen

បើ​យោងតាម​ពត៌មាន​របស់​គេហទំព័​រ​កូរ៉េ Moveplayer   បាន​បង្ហាញថា​រូបភាព​នៃ​ទូរស័ព្ទ Samsung ZEQ 9000 (សំដៅទៅ ” Zeke “) នេះ​ត្រូវបាន​គេ​ជឿថា​ជា​ទូរស័ព្ទ​ដំបូង​ដែល​ដំណើរការ ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី Tizen របស់​ក្រុម​ហ៊ុម Samsung  ។ ទូរស័ព្ទ Samsung ZEQ 9000 នេះ​មាន​ទំហំ​អេក្រង់ 4,8 អ៊ី​ញ​ជាមួយនិង Resolution 720p ដំណើរការ Snapdragon 2.3 GHz ។ នេះ​បើ​យោងតាម​របារ​របស់ PhoneArena  ដែល​បាន​លេច​ធ្លាយ​នូវ​ពត៌មាន​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ Tizen នេះ​កាលពី​ចុងឆ្នាំ​មុន។

image

ប្រសិនបើ​ឈ្មោះ​នេះ​មិនទាន់មាន ZEQ 9000 វា​ពិតជា​នឹងត្រូវ​ចេញផ្សាយ​នៅ​ថ្ងៃទី 23 ខែ 2 នៅ​ទីក្រុង Barcelona ។ ការ​រចនា​របស់​ទូរ​ស័ព្ទ ZEQ 9000 នេះ​ស្រ​ដែង​គ្នា​ទៅ​និង​ទូរស័ព្ទ Samsung Galaxy S3 និង Ativ S ជាមួយនឹង​គែម​រាង​មូល។ ទូរស័ព្ទ Samsung ZEQ 9000 ត្រូវបាន​គេ​រំពឹងថា​នឹង មាន​ពីរ​កំណែ 1 ស៊ីម និង​ទី 2 ស៊ីម សម្រាប់​តម្រូវការ​ទីផ្សារផ្សេងៗគ្នា។ មនុស្ស​ជាច្រើន បាន​ព្យាករ ថា​ក្រុមហ៊ុន Samsung ទំនងជា នឹង​ចេញលក់​ទូរស័ព្ទ​ទាំងនេះ​ទៅ​ប្រទេស​កំពុងអភិវឌ្ឍន៍ ដូចជា ប្រទេស​ចិន និង ឥណ្ឌា៕