ក្រុមហ៊ុន Panasonic កំពុងត្រៀមនឹងចេញនូវម៉ាស៊ីនថតឌីជីថលមួយផ្សេងទៀតហើយគឺ Lumix TZ55 ។ Lumix TZ55 មានគុណភាពថតរូបភាពបានច្បាស់ជាមួយកម្រិតកាមេរ៉ាដែលមានទំហំរហូតទៅដល់ 16.1 មេហ្គាភិចសែល MOS, ultra-wide Lens មានទំហំ 24mm និងមានសមត្ថភាពពង្រីកពង្រួមរូបភាពដែលនៅឆ្ងាយបានទៅដល់ 20x (អ៊ុបទិខលហ្ស៊ូម) អេក្រង់ប្រភេទ LCD ទំហំ 3.0 អ៊ីង មានកម្រិតដល់ទៅ 460k-dot ព្រមជាមួយសមត្ថភាពផ្ទុករូបភាពក្នុងមេម៉ូរីុកាតប្រភេទ SD/SDHC/SDXC ។ Lumix TZ55 ក៍បានបំពាក់នូវប្រព័ន្ធ WiFi គួបផ្សំជាមួយកម្រិតល្បឿនចាប់រូបភាពពេលមានចលនា 30fps ក្នុង 1 វិនាទីកម្រិតរូបភាពទទួលបាន 1920 x 1080 Full HD ។ Lumix TZ55 នឹងចេញលក់ចាប់ពីខែមិនា ឆ្នាំ 2014 ក្នុងតម្លៃ 229.99 ផោនដុល្លា (ប្រហែល 379$)៕